ប្រជាជនប៉ាឡេស្ទីនធ្វើដំណើរឆ្លងកាត់ទីក្រុងមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប (រូបថត៖ THX/TTXVN) |
ការសម្រេចចិត្តនេះត្រូវ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោក Eli Cohen នាំចេញនៅរសៀលថ្ងៃទី ៩ ខែមីនា ក្រោយមួយសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឱ្យបិទការដឹកជញ្ជូនជំនួយមនុស្សធម៌ទាំងអស់ពីខាងក្រៅចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបជាវិធានការមួយដើម្បីដាក់សម្ពាធ លើ ក្រុមហាម៉ាស់។ នៅក្នុងសេចក្តីប្រកាសតាមទូរទស្សន៍ រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង និងធានាថាក្រុមហាម៉ាស់នឹងលែងមានមូលដ្ឋាននៅហ្គាហ្សានាពេលអនាគត។
សកម្មភាពកាត់ផ្តាច់ប្រភពផ្គត់ផ្គង់អគ្គិសនីដល់តំបន់ហ្គាហ្សាត្រូវបានចាត់ទុកថា ជាជំហានមួយនៃការអនុវត្តន៍ជាក់ស្តែងការគំរាមកំហែងដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននាំចេញកាល ពីចុងសប្តាហ៍មុន ដោយក្នុងនោះលោកបានបញ្ជាក់ថា អ៊ីស្រាអែលនឹងបង្កើនសម្ពាធ និងមិនច្រានចោលលទ្ធភាពនៃការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ហ្គាហ្សា ប្រសិនបើកងកម្លាំងហាម៉ាស់មិនទទួលយកលក្ខខណ្ឌដែលកំណត់ដោយអ៊ីស្រាអែលក្នុងអំឡុងពេលចចារ លើការដោះលែងចំណាប់ខ្មាំង និងការបញ្ចប់យុទ្ធនាការយោធា៕

