ទិដ្ឋភាពនៃទីក្រុង Daraa ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះនៅក្នុងប្រទេសស៊ីរី (រូបថត៖ TTXVN) |
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ១១ ខែមីនា លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា យើងស្វាគមន៍រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងមេដឹកនាំរដ្ឋាភិបាល បណ្តោះអាសន្នស៊ីរីនិង SDF នៅថ្ងៃទី ១០ មីនា។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រ និងជំរុញដំណើរការអន្តរកាលនយោបាយនៅក្នុងប្រទេសស៊ីរី ប្រកបដោយបរិយាប័ន្ន និងអាចជឿទុកចិត្តបានបន្ថែមទៀត ស្របតាមគោលការណ៍នៃសេចក្តីសម្រេចចិត្ត លេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការកសាងរដ្ឋធម្មនុញ្ញថ្មី ព្រមទាំងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
សូមគូសបញ្ជាក់ថា ប្រទេសអារ៉ាប់បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយពណ៌នាថា នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការពង្រឹងសន្តិសុខនៅស៊ីរី៕

