កងទ័ពឡាវកំពុងហ្វឹកហាត់នៅខេត្ត Binh Duong។ រូបថត៖ Thien Ly/VOV-HCMC
កម្លាំងព្យុហយាត្រារបស់កងទ័ពប្រជាជនឡាវមានទាហាន១០០នាក់។ រូបថត៖ Thien Ly/VOV-HCMC
ក្រោមពន្លឺថ្ងៃដ៏ក្តៅស្អុះស្អាប់ កងទ័ពកម្ពុជានៅតែហ្វឹកហាត់យ៉ាងក្លៀវក្លា។ រូបថត៖ Thien Ly/VOV-HCMC
កម្លាំងព្យុហយាត្រារបស់កម្ពុជាបានហ្វឹកហាត់នៅខេត្ត Binh Duong រហូតដល់ថ្ងៃទី ២៩ ខែមេសា ហើយបន្ទាប់មកបានផ្លាស់ទីទៅទីក្រុងហូជីមិញ។ រូបថត៖ Thien Ly/VOV-HCMC

គណៈប្រតិភូកងទ័ពនៃប្រទេសទាំងពីរបានចូលរួមព្យុហយាត្រាតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាម ដោយបង្ហាញពីចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងបី; ហើយក៏ជាឱកាសដើម្បីចែករំលែកសេចក្តីសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ។

កម្លាំងព្យុហយាត្រារបស់កម្ពុជាកំពុងហ្វឹកហាត់។ រូបថត៖ Thien Ly/VOV-HCMC
បញ្ជាការដ្ឋានយោធភូមិភាគខេត្ត Binh Duong ប្រគល់អំណោយដល់ក្រុមព្យុហយាត្រាឡាវ។ រូបថត៖ Thien Ly/VOV-HCMC
ថ្នាក់ដឹកនាំខេត្ត Binh Duong អញ្ជើញទៅសួរសុខទុក្ខ ផ្តល់អំណោយ និងលើកទឹកចិត្តដល់ក្រុមព្យុហយាត្រាកម្ពុជា។ រូបថត៖ Thien Ly/VOV-HCMC

ក្រៅពីសមាសភាព អង្គភាព និងកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម ពិធីព្យុហយាត្រាឆ្នាំនេះក៏មានការចូលរួមពីគណៈប្រតិភូកងទ័ពនៃបណ្តាប្រទេសចិន ឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជាផងដែរ។ នេះជាលើកទីមួយហើយដែលវៀតណាមបានរៀបចំពិធីព្យុហយាត្រាដោយមានការចូលរួមពីប្លុកយោធាបរទេស លើកកម្ពស់សារៈសំខាន់នៃកិច្ចការបរទេស និងបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែជិតស្និទ្ធរវាងបណ្តាប្រទេស៕