អញ្ជើញចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រានាថ្ងៃទី៣០ ខែមេសា ខាងមុខនេះនៅទីក្រុង ហូជីមិញ ក៏មានការចូលរួមពីកងទ័ពនៃប្រទេសជិតខាងចំនួនបីគឺចិន ឡាវ និងកម្ពុជា។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមជាមួយកងទ័ពវៀតណាម កងទ័ពនៃប្រទេសមិត្តក៏បាន ហាត់សមយ៉ាងឧស្សាហ៍ព្យាយាម និងត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ព្រឹត្តិ ការណ៍សំខាន់របស់វៀតណាម។
កងទ័ពរំដោះប្រជាជនចិនចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី៥០ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសវៀតណាម។ (រូបថត៖ VOV)
ធ្វើដំណើរតាមដងផ្លូវក្នុងការហាត់សមសរុបនៃពិធីព្យុហយាត្រាកាលពីថ្ងៃទី ២៧ មេសា នៅទីក្រុងហូជីមិញ ទាហានចិនបានបន្សល់ទុកនូវអារម្មណ៍ជាច្រើនដល់ ប្រជាជនវៀតណាម នៅពេលបង្ហាញពីមនោសញ្ចេតនាចំពោះវៀតណាម និងលោក ប្រធានហូជីមិញជាទីគោរព តាមតាមរយៈការច្រៀងបទ “ហាក់ដូចមានលោកអ៊ុំហូក្នុងថ្ងៃ មហាជ័យជំនះ”។
កងទ័ពកម្ពុជា។ (រូបថត៖ VOV)
មុននោះ នាថ្ងៃទី ២៦ មេសា ក្នុងជំនួបជាមួយគណៈប្រតិភូក្បួនដង្ហែមកពីកងទ័ពនៃប្រទេសទាំងបី លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អគ្គសេនាធិការ រងនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា វៀតណាមគោរពចំណងមិត្តភាព អន្តរជាតិដែលប្រទេសមិត្តបានផ្ដល់ចំពោះវៀតណាម៖
“គេហទំព័រនានានៅវៀតណាមបានបង្ហោះរូបភាពដែលសរសើរទម្រង់ក្បួនដង្ហែដ៏ស្រស់ស្អាតរបស់អង្គភាពមកពីប្រទេសចិន ឡាវ និងកម្ពុជា។ នេះជាការបង្ហាញពី ចំណងសាមគ្គីភាព និងមិត្តភាព ហើយយើងត្រូវថែរក្សាប្រពៃណីដ៏ល្អប្រសើរ និងមនោ សញ្ចេតនាដ៏កក់ក្តៅនេះ រួបរួមគ្នាដើម្បីរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងអភិវឌ្ឍន៍រួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង”។
កងទ័ពឡាវ។ (រូបថត៖ VOV)
លោកវរសេនីយ៍ឯក Sompheng Keosira ប្រធានគណៈប្រតិភូយោធាឡាវដែល ចូលរួមក្នុងពិធីព្យុហយាត្រានៅប្រទេសវៀតណាមបានសម្តែងថា៖ “ចាប់តាំងពីបានមកដល់ប្រទេសវៀតណាម យើងខ្ញុំទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតពីភ្នាក់ងារ អង្គភាព និងប្រជាជនវៀតណាម។ នេះគឺជាអនុស្សាវរីយ៍ និងការចងចាំដ៏ស្រស់ស្អាតដែលយើងខ្ញុំមិនអាចបំភ្លេចបានឡើយ។ ក្រសួងការពារ ជាតិឡាវសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារប្រទេសវៀត ណាមដែលបានបង្កើតលក្ខខណ្ឌ និងឱកាសដ៏មានតម្លៃសម្រាប់ពួកយើងដើម្បីផ្លាស់ប្តូរ សិក្សា និងរួមចំណែកដល់ជោគជ័យរួមនៃមហាពិធីនេះ”។
គណៈប្រតិភូក្បួនដង្ហែរបស់ចិន ឡាវនិងកម្ពុជា សុទ្ធតែបានត្រៀមខ្លួនរួចរាល់ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់របស់វៀតណាម៕