នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំនៃសន្និសីទអាស៊ី-អាហ្រ្វិក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៦ ខែមេសា អ្នកការទូត អ្នកជំនាញ និងអ្នកប្រាជ្ញអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះ គោលការណ៍ Bandung ទាំង ១០ (ស្មារតី Bandung) ដែលបានលើកឡើងពីគោលការណ៍ស្នូលនៃសន្និសីទដូចជាសិទ្ធិស្វ័យសម្រេច ការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក មិនឈ្លានពាននិងមិនជ្រៀតជ្រែក ជាពិសេសគឺស្មារតី "រស់នៅនិងអនុញ្ញាតឱ្យអ្នកដទៃរស់នៅ" (live and let live) ក៏ដូចជាការសន្យាចូលរួមជាសកលដោយផ្អែកលើសមភាពនិងការពឹងផ្អែកលើគ្នាទៅវិញទៅមក។ លោកបណ្ឌិត Marty Natalegawa អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា៖ “សន្និសីទ Bandung បានផ្តល់គំនិតថ្មីអំពីរបៀបដែលប្រទេសនានាអាចដោះស្រាយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ មុនពេលមានសន្និសីទ Bandung បណ្តាប្រទេសជឿជាក់ថា ចាំបាច់ត្រូវជ្រើសរើសភាគីម្ខាង។ នេះជាប្រការដែលសន្និសីទ Bandung ឡើងសំឡេងប្រឆាំងជំទាស់ ហើយជាលទ្ធផល ចលនាមិនចូលបក្សសម្ព័ន្ធបានកើតមក។ បណ្តាប្រទេសមានសិទ្ធិស្វ័យភាព និងសិទ្ធិស្វ័យសម្រេច”

ជំនួបពិភាក្សាក្នុងពីធីអនុស្សាវរីយ៍ ៧០ឆ្នាំ នៃសន្និសីទ Bandung ក្នុងប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ VOV

សារនៃសន្និសីទ Bandung នៅតែមានគុណតម្លៃសំខាន់ៗ ដើម្បីជួយដោះស្រាយនិងឆ្លើយតបទៅនឹងបញ្ហាសកល នាបច្ចុប្បន្ន។ ក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន បណ្តាប្រទេសត្រូវចងចាំជានិច្ចនូវគោលការណ៍ Bandung ទាំង ១០ ក្នុងប្រព័ន្ធអន្តរជាតិ ព្រោះវាសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ៕