រដ្ឋមន្ត្រី Phan Van Giang បានទទួលស្វាគមន៍រដ្ឋមន្ត្រី Dong Jun ។ ប្រភព៖ qndn.vn

នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នាយឧត្តមនាវី Dong Jun និងសមាជិកគណៈប្រតិភូ។

រដ្ឋមន្ត្រី Phan Van Giang បានទទួលស្វាគមន៍រដ្ឋមន្ត្រី Dong Jun ។ ប្រភព៖ qndn.vn

នៅក្នុងកម្មវិធីនេះ នៅប្រទេសវៀតណាម បានប្រព្រឹត្តទៅសកម្មភាពរួមមាន៖ ពិធីទទួលស្វាគមន៍គណៈប្រតិភូចិន; ការដាំដើមឈើមិត្តភាព; ទស្សនាសាលាបឋមសិក្សា Dong Dang និងចូលរួមពិធីកាត់ខ្សែបូរសម្ភោជអគារពហុមុខងារ; ទស្សនាប៉ូស្ត៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi; ទស្សនាឧទ្យានឡូជីស្ទិករបស់សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា; កិច្ចប្រជុំពិភាក្សា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។

ពិធីស្វាគមន៍ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក។ ប្រភព៖ qndn.vn
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិចិនក្នុងពិធីស្វាគមន៍។ ប្រភព៖ qndn.vn
គណៈប្រតិភូវៀតណាម។ ប្រភព៖ qndn.vn

មុននោះ នាថ្ងៃទី ១៦ មេសា នាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមបានបញ្ចប់សកម្មភាព ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនៅតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត ក្វាងស៊ី (ចិន)។ នៅប្រទេសចិន គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនាតំបន់ទេសចរណ៍ Huu Nghi Quan; ទៅសួរសុខទុក្ខកងអនុសេនាធំ ការពារព្រំដែននៅច្រកទ្វារព្រំដែន Huu Nghi Quan; ធ្វើជាសាក្សី កងនាវាល្បាតនៃកងទ័ពជើងទឹករបស់ប្រទេសទាំង ២ រាយការណ៍តាមអ៊ីនធឺណិត មុនពេលធ្វើការយាមល្បាតរួម; ទស្សនាច្រកទ្វារព្រំដែនឆ្លាតវៃ នៅច្រកទ្វារព្រំដែន Huu Nghi Quan; ទស្សនាសាលាបឋមសិក្សាលេខ ៤ ក្នុងទីក្រុង Pingxiang (ចិន); ទស្សនាភូមិគំរូ Zhu Lian ស្រុក NingMing (ចិន)៕

រដ្ឋមន្ត្រីទាំងពីរបានត្រួតកង់កិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ ប្រភព៖ qdnd.vn
ប្រជាជនគ្រវីទង់និងផ្កា ស្វាគមន៍រដ្ឋមន្ត្រីទាំងពីរ។ ប្រភព៖ qdnd.vn
រដ្ឋមន្ត្រី លោក Phan Van Giang និងរដ្ឋមន្ត្រី លោក Dong Jun ដាំដើមឈើអនុស្សាវរីយ៍។ ប្រភព៖ qdnd.vn
កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមក្នុងពិធីស្វាគមន៍។ ប្រភព៖ qdnd.vn