ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ quochoi.vn) |
បង្ហាញរបាយការណ៍ស្តីពីការបង្ការ ទប់ស្កាត់បទល្មើស និងការរំលោភច្បាប់ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang បានអះអាងថា ការងារ បង្ការ ទប់ស្កាត់បទល្មើស និងការរំលោភច្បាប់នាពេលកន្លងមក ត្រូវបានដាក់ពង្រាយ អនុវត្តន៍យ៉ាងស៊ីជម្រៅ។ គោលដៅដែលកំណត់ដោយរដ្ឋសភាត្រូវបានសម្រេចជាស្ថាពរ។ អំពីដំណោះស្រាយលើកកំពស់ប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់បទល្មើស និងការរំលោភច្បាប់នាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងនគរបាលលោក Luong Tam Quang បានសង្កត់ធ្ងន់ថា៖ “ផ្តោតលើការរកឃើញ ទប់ស្កាត់ និងបង្ក្រាបឧបាយកល អំពើភេរវកម្ម អំពើ បំផ្លិចបំផ្លាញ និងញុះញង់ឲ្យមានបាតុកម្ម រំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់ដោយ កម្លាំងប្រតិកិរិយា និងក្រុមមុខសញ្ញាប្រឆាំង។ ផ្តោតលើការកំណត់អត្តសញ្ញាណ និង អនុវត្តន៍យ៉ាងសកម្មនូវដំណោះស្រាយបង្ក្រាបបទល្មើសប្រកបដោយនិរន្តរភាព ព្រម ទាំងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការទទួល ដោះស្រាយពាក្យបរិហារបទល្មើស”៕

