ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Peskov បាននិយាយថា បច្ចុប្បន្នរុស្ស៊ី និងអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ហើយបានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បានបង្ហាញពីឆន្ទៈនយោបាយ ដើម្បីជំរុញការសន្ទនា និងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ IRNA/VNA

យោងតាមអ្នកនាំពាក្យលោក Peskov ចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងខែមករាឆ្នាំនេះ លោកប្រធានាធិបតី Putin បានសន្ទនាតាមទូរស័ព្ទតែមួយលើកលើកជាមួយសមភាគីអាមេរិកប៉ុណ្ណោះ ក្នុងនោះភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនដូចជាបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពរក្សាទំនាក់ទំនង និងជួបពិភាក្សាដោយផ្ទាល់នាពេលខាងមុខដែរ៕