ងតាមលោក Peskov រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី Donald Trump កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវរចនាសម្ព័ន្ធនៃគោលនយោបាយការបរទេស ហើយមានចំណុចជាច្រើននៅក្នុងទិសដៅនេះស្របគ្នានឹងទស្សនៈរបស់ទីក្រុងម៉ូស្គូ។ លោក Peskov ក៏បានសង្កត់ធ្ងន់ថា ការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងអាមេរិក គឺជាដំណើរការរយៈពេលវែង។ ភាគីអាមេរិកជឿជាក់ថា ត្រូវដោះស្រាយបញ្ហាអ៊ុយក្រែនជាមុនសិន បន្ទាប់មកពិចារណាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩។ រូបថត៖ AA/VNA

សូមរំលើកឡើយវិញថា នាថ្ងៃទី១៨ ខែកុម្ភៈ នៅរដ្ឋធានី Ryiadh ប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអាមេរិកបានបើកកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងក្រោយរយៈពេល ៣ឆ្នាំ ដោយបានព្រមព្រៀងគ្នាបង្កើតលក្ខខណ្ឌស្តារកិច្ចសហប្រតិបត្តិការឡើងវិញ។ ក្នុងជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នាថ្ងៃទី ២៧ ខែកុម្ភៈ គណៈប្រតិភូនៃប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការស្តារឡើងវិញយ៉ាងពេញលេញនៃសកម្មភាពរបស់ស្ថានទូតនៃប្រទេសទាំងពីរ ហើយបានពិភាក្សាអំពីលទ្ធភាពនៃការស្តារឡើងវិញនូវជើងហោះហើរត្រង់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕