រួមជាមួយនឹងការចាប់ផ្តើមឡើងវិញនូវគម្រោងថាមពលនុយក្លេអ៊ែរ ផែនការដែលបានកែសម្រួលបានផ្តល់អាទិភាពពិសេសសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានស្នើឱ្យក្រសួងពាក់ព័ន្ធ និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម ធ្វើការស្រាវជ្រាវ ដើម្បីមានក្របខ័ណ្ឌតម្លៃអគ្គិសនីដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ៖
“ត្រូវតែមានយន្តការដ៏រឹងមាំ និងទាក់ទាញ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ប្រភពថាមពល ជាពិសេសថាមពលកកើតឡើងវិញ និងថាមពលថ្មី ដើម្បីបម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។ ឥឡូវនេះយើងឃើញថាតម្រូវការប្រចាំឆ្នាំគឺប្រហែល ១៦-១៨ ពាន់លានដុល្លារ (ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣៥)) បន្ទាប់ពីឆ្នាំ ២០៣៥ កម្រិតនៃការវិនិយោគនឹងកាន់តែខ្ពស់ប្រហែល ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើយើងមិនមានគោលនយោបាយតម្លៃ ពោលគឺក្របខ័ណ្ឌតម្លៃសម្រាប់ប្រភេទអគ្គិសនីដែលសមស្របនឹងនិន្នាការទីផ្សារនៃកត្តាធាតុចូលនោះ យើងមិនអាចទាក់ទាញអ្នកវិនិយោគបានទេ។ បើគ្មានការទាក់ទាញអ្នកវិនិយោគទេ នោះក៏គ្មានអគ្គិសនីដែរ ហើយប្រទេសក៏មិនអាចអភិវឌ្ឍបានដែរ”៕
