អនុប្រធានរដ្ឋសភាវៀតណាម លោក Vu Hong Thanh និងប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Ted Osius អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម។ (រូបថត៖ VNA) |
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោក Vu Hong Thanh បានអះអាង ថា រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់នូវបញ្ហា ទាក់ទិននឹងបរិយាកាសវិនិយោគ និងអាជីវកម្ម; ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតគោល នយោបាយគាំទ្រដល់សហគ្រាស ជាពិសេសសហគ្រាសបរទេស រួមទាំងវិនិយោគិន មកពីសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនឹងធនធានពីថវិការដ្ឋ វៀតណាមមានបំណង ចង់កៀងគរធនធានពីសហគ្រាស និងវិនិយោគិនបរទេស រួមទាំងសហគ្រាសសមាជិក របស់ USABC ដើម្បីចូលរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ៕

