ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមអញ្ជើញដឹកនាំសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការងារស៊ើបអង្កេតនិង ធ្វើចំណាត់ការលើអំពើពុករលួយក្នុងរយៈពេល កន្លងមក ត្រូវបានដឹកនាំ និងអនុវត្តន៍ប្រកបដោយរបៀបរៀបរយ មានភាពស៊ីសង្វាក់ គ្នា ប្ដូរផ្ដាច់ និងមានប្រសិទ្ធភាព បង្កើតការទម្លុះទម្លាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់បក្ស រដ្ឋ និងប្រជាជនក្នុង ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយស្មារតី “គ្មានតំបន់ហាមឃាត់ គ្មានករណី លើកលែង មិនថាជានរណា និងមិនស្ថិតនៅក្រោមសម្ពាធរបស់បុគ្គលណាក៏ដោយ”។ ពីស្ថានភាពជាក់ស្តែងនៃការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងមក លោកអគ្គលេខាបក្ស Nguyen Phu Trong បានរំលេចយ៉ាងច្បាស់នូវមេរៀនធំៗចំនួន ៦ ដែលមានតម្លៃទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖
“ត្រូវតែមានអាកប្បកិរិយាម៉ឺងម៉ាត់ មិនចុះសម្រុង ហើយធ្វើសកម្មភាពយ៉ាង ប្ដូផ្ដាច់ ជាក់លាក់ និងមានប្រសិទ្ធភាព។ អ្នកដឹកនាំត្រូវតែទទួលខុសត្រូវចំពោះភាព ទន់ខ្សោយ និងការរំលោភបំពានទាក់ទងនឹងអំពើពុករលួយនៅក្នុងអង្គការ ស្ថាប័ន អង្គភាព ឬមូលដ្ឋានរបស់ខ្លួន។ អ្នកដែលត្រូវបានប្រគល់មុខតំណែង និងអំណាច ត្រូវតែហាត់ពត់លត់ដំ ធ្វើការឆ្លុះកញ្ចក់និងកែខ្លួនដោយខ្លួនឯងយ៉ាងញឹកញាប់ ព្រមទាំងចាំបាច់ត្រូវបង្កើនការឃ្លាំមើល គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការ អនុវត្តអំណាចរបស់អ្នកមានមុខតំណែង និងអំណាច។ អំណាចទាំងអស់ត្រូវតែត្រូវ បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយយន្តការ; អំណាចត្រូវតែចងភ្ជាប់ដោយការទទួល ខុសត្រូវ; មានអំណាចដល់ទីណាត្រូវតែមាន ការទទួលខុសត្រូវដល់ទីនោះ អំណាច កាន់តែខ្ពស់ ការទទួលខុសត្រូវកាន់តែធំ”។
អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ ឲ្យគណៈ កម្មាធិការដឹកនាំថ្នាក់មជ្ឈិម គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត និងស្ថាប័ន ទទួលបន្ទុកកិច្ចការនយោបាយផ្ទៃក្នុងថ្នាក់មជ្ឈិម និងមូលដ្ឋាន ត្រូវបន្តពង្រីកឲ្យកាន់តែ ខ្លាំងក្លា និងល្អថែមទៀតនូវលទ្ធផល និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតលើមាគ៌ាផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពសកម្មភាពក្នុងដំណាក់កាលអភិវឌ្ឍថ្មីផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
