យោងតាមកងទ័ពកូរ៉េខាងត្បូង មីស៊ីលបាលីស្ទិកនេះមានរយៈចម្ងាយឆ្ងាយ និងមុំបាញ់ខ្ពស់ មានគន្លងកោងហើយមិនទាន់កំណត់បានចំណុចធ្លាក់ចុះរបស់មីស៊ីលនេះទេ។ បច្ចុប្បន្ន កងទ័ពកូរ៉េខាងត្បូងកំពុងរក្សាការត្រៀមច្លួនឆ្លើយតបក្នុងកម្រិតខ្ពស់បំផុត ហើយកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុនអំពីការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ មុននោះ JCS បានវាយតម្លៃថា នេះជាការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប(ICBM) ។

ការបាញ់មីស៊ីលបាលីស្ទិករបស់ស.ប.ប.កូរ៉េ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ KCNA/TTXVN

កងកម្លាំងការពារសមុទ្រជប៉ុនក៏បានឲ្យដឹងថា ស.ប.បកូរ៉េបានបាញ់មីស៊ីលបាលីស្ទិក។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលអាចធ្លាក់ចុះនៅតំបន់ភាគខាងលិចនៃកោះ Okushiri ក្នុងតំបន់ Hokkaido។

ឥរិយាបថររបស់ស.ប.បកូរ៉េបានកើតឡើងបន្ទាប់ពីមន្ត្រីយោធាអាមេរិក និងកូរ៉េខាងត្បូង មានកិច្ចពិភាក្សាការពារជាតិប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៣០ ខែតុលា។ លើកចុងក្រោយដែលស.ប.បកូរ៉េបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីច្រើនគ្រាប់គឺនៅថ្ងៃទី ១៨ ខែកញ្ញា។

បច្ចុប្បន្ន ទីក្រុងព្យុងយ៉ាងមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ៕