អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា ការវាយប្រហារបង្កកកស្ទះត្រូវបានធ្វើឡើងនៅក្នុងតំបន់ Haeju និង Kaesong របស់ដ.ប.បកូរ៉េ ហើយបានព្រមានដល់នាវានិងយន្តហោះដែលកំពុងប្រតិបត្តិការនៅសមុទ្រលឿងចាំបាច់ត្រូវមានភាពប្រុងប្រយ័ត្នចំពោះហានិភ័យនេះ។ យោងតាម JCS ប្រតិបត្តិការយោធា និងឧបករណ៍យោធា មិនរងផលប៉ះពាល់នោះទេ។

មុននោះ នាថ្ងៃទី៥ វិច្ឆិកា ក៏មានការវាយប្រហារស្រដៀងគ្នានេះដែរ។ យោងតាមមន្ត្រី JCS ការវាយប្រហារលើប្រព័ន្ធ GPS នៅសប្តាហ៍នេះគឺខ្សោយជាងនៅក្នុងខែឧសភា និងខែមិថុនា។

បច្ចុប្បន្ន ស.ប.ប.កូរ៉មិនបានធ្វើសេចក្តីប្រកាសណាមទត អំពីព័ត៌មានខាងលើនោះទេ៕