ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ថតរូបអនុស្សាវរិយ៍ជាមួយប្រតិភូដែលអញ្ជើញចូលរួមសិក្ខាសាលា។ (រូបថត៖ VOV)
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅសិក្ខាសាលា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាព្រឹត្តិ ការណ៍ដ៏មហិមារក្នុងប្រវត្តិសាស្ត្រជាតិ។ ចាប់តាំងពីពេលនោះ ទឹកដីវៀតណាមត្រូវ បានឯកភាពតែ១; ប្រជាជាតិវៀតណាមបានឈានចូលយុគសម័យប្រវត្តិ សាស្ត្រថ្មី ដែលជាយុគសម័យនៃឯករាជ្យ ឯកភាព ប្រទេសជាតិទាំងមូល ឈានឡើងសង្គមនិយម។
ដោយសង្កត់ធ្ងន់លើការរួមចំណែកដ៏ធំធេងរបស់ការទូតវៀតណាមចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនោះ លោកប្រធានរដ្ឋចាត់ទុកថា កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែអត្ថន័យជាប្រវត្តិសាស្ត្រ និងមេរៀនដ៏ជ្រាលជ្រៅពីជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ចំពោះការទូតវៀតណាមក្នុងការស្ថាបនាសន្តិភាព ការពារ និង កសាងមាតុភូមិនៅតែរក្សាតម្លៃដដែល ហើយបង្កប់នូវលក្ខណៈជនជាតិ និងសហ សម័យយ៉ាងជ្រាលជ្រៅ។
លោកប្រធានរដ្ឋសង្ឃឹមថា សិក្ខាសាលានឹងរួមចំណែកក្នុងការរកឃើញ ស្រាយ បំភ្លឺនូវកត្តា មេរៀន តួនាទី និងការរួមចំណែកដ៏ធំធេង និងលេចធ្លោរបស់ការទូត វៀតណាមក្នុងដំណាក់កាលតស៊ូរំដោះជាតិ ឯកភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ស្នើទិសដៅជាក់ស្តែងសម្រាប់វៀតណាម និងសហគមន៍អន្តរជាតិ រួមដៃគ្នាស្ថាបនានិងរក្សាសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក ផងដែរ៕