ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីប្រកាសមួយ ការិយាល័ផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាសក៏បានព្រមានពីគ្រោះសោកនាដកម្មមនុស្សធម៌ដែលអាចនឹងកើតឡើងក្នុងតំបន់ហ្គាហ្សា ដោយសារតែបិទច្រកព្រំដែន និងការហ៊ុំពទ្ធ័របស់អ៊ីស្រាអែល ដែលអូសបន្លាយរយៈពេលជាង៦០ថ្ងៃ។
ការិយាល័យនេះបានឲ្យដឹងថា ការទប់ស្កាត់ការនាំចូលម្សៅទឹកដោះគោទារក អាហារបំប៉ន និងគ្រប់ទម្រង់នៃជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា បានបណ្តាលឱ្យកុមារជាង ៧០.០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ កុមារជាង ៣.៥០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំប្រឈមនឹង ហានិភ័យនៃការស្លាប់ដោយសារភាពអត់ឃ្លាន៕
