អតីតអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅវៀតណាម ឧត្តមសេនីយ៍ P.K Chakravorty (រូបថត៖ TTXVN) |
ដោយសម្តែងការកោតសរសើរចំពោះការរីក ចម្រើនគួរឱ្យកត់ សម្គាល់របស់វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំ លោក P.K Chakravorty បានមានប្រសាសន៍ថា សមាគ្គីភាពជាតិគឺជាកត្តាមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាមនាពេលបច្ចុប្បន្ន ជួយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងយុគសម័យថ្មី វៀតណាមបន្តរក្សានូវសិល្បៈការទូតដ៏ប៉ិនប្រសប់ សាមគ្គីជនជាតិទាំងមូល គួបផ្សំនឹងសមត្ថភាពបត់បែន និងទទួលយកការផ្លាស់ប្តូរដើម្បីធ្វើទំនើបកម្មប្រទេសជាតិ។ វៀតណាមកំពុងលើកកម្ពស់ឥតឈប់ឈរនូវសមត្ថភាពស្វ័យប្រវត្តិកម្មរបស់ខ្លួន អនុវត្តបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍអ៊ីនធឺណែត និងលំហអាកាស។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបើកឱកាសថ្មីៗ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

