នៅក្នុងវេទិកានេះ អង្គភាពអាជីវកម្ម និងអ្នកជំនាញបានចែករំលែកអំពីសក្ដានុពលនិងកាលានុវត្តភាពសម្រាប់ការវិនិយោគឌីជីថលនៅវៀតណាម ដោយផ្តោតលើការតភ្ជាប់សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា និងបទពិសោធន៍សម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល និងផ្តល់អនុសាសន៍សម្រាប់វៀតណាម។ លោក Yves Vanderstraeten គណៈកម្មាធិការវិស័យឌីជីថលនៃសមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (Eurocham) បានធ្វើអត្ថាធិប្បាយថា វៀតណាមមានសក្ដានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញឧស្សាហកម្ម semiconductor៖ “វិធានការទាំងអស់បាននិងកំពុងត្រូវបានអនុវត្តនៅវៀតណាម។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា នៅឆ្នាំ ២០៣០ វៀតណាមនឹងមានកម្លាំងពលករដ៏ច្រើនដែលបានត្រៀមរួចជាស្រេចដើម្បីធ្វើការក្នុងឧស្សាហកម្ម semiconductor ។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វៀតណាមក៏បានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មនេះផងដែរ”។

តំណាងសួនឧស្សាហកម្មមកពីខេត្ត Quang Ninh និង Binh Duong បានឧទ្ទេសនាមអំពីទិសដៅនៃការវិនិយោគលើបច្ចេកវិទ្យាឌីជីថល។ រូបថត៖ Truong Giang/VOV

វេទិកាវិនិយោគឌីជីថលអន្តរជាតិនៅវៀតណាមឆ្នាំ ២០២៤ ស្ថិតក្នុងសេរ៊ីសកម្មភាពជាបន្តបន្ទាប់នៃសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh នៅទីក្រុង Ha Long ចាប់ពីថ្ងៃទី ១៩-២២ ខែកញ្ញា ឆ្នាំ ២០២៤៕