នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិចិន ដឹកនាំដោយឧត្តមនាវី Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ចូលរួមសកម្មភាពនៅខេត្ត Lang Son ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិចិន - វៀតណាម។ រូបថត៖ BTC - Le Phuong/VOV5 |
បន្ទាប់ពីពិធីទទួល រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានដាំដើមឈើមិត្តភាព និងទស្សនាសួនដើមឈើមិត្តភាពដែលយុវជនកងទ័ពនៃប្រទេសទាំងពីរដាំដុះនៅតំបន់ច្រកទ្វារព្រំដែន បង្ហាញពីការប្តេជ្ញាចិត្តរបស់យុវវ័យនៃប្រទេសទាំងពីរក្នុងការរួមដៃគ្នាថែរក្សានិងលើកតម្កើងប្រពៃណីសាមគ្គីភាព និងមិត្តភាពវៀតណាម-ចិន។
រដ្ឋមន្ត្រីទាំងពីរបានត្រួតកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ BTC - Le Phuong/VOV5 |
នាព្រឹកថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិទាំងពីរបានអញ្ជើញទៅទស្សនាសាលាបឋមសិក្សា Dong Dang និងចូលរួមពិធីកាត់ខ្សែបូរសម្ពោធអគារពហុមុខងារ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នៅសាលា លោក Liao Pinhu អនុប្រធានតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត ក្វាងស៊ី (ប្រទេសចិន) បានសង្កត់ធ្ងន់ថា៖ “ក្រឡេកមើលទៅអនាគត ខេត្តក្វាងស៊ី តាមទស្សនៈក្នុងមូលដ្ឋាន ប្ដេជ្ញាអនុវត្តការយល់ដឹងរួមដ៏សំខាន់ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន។ ក្នុងឱកាសនេះ យើងក៏សូមអញ្ជើញលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវៀតណាមមកខេត្តក្វាងស៊ី ដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌... ដើម្បីឱ្យកុមារកាន់តែច្រើនឡើងក្លាយជា "ឯកអគ្គរដ្ឋទូតកុមារ" ក្នុងទំនាក់ទំនងមិត្តភាពចិន-វៀតណាម រួមដៃគ្នាប្រមូលផ្តុំកម្លាំងយុវវ័យ ដើម្បីបម្រើបុព្វហេតុកសាងសង្គមនិយមក្នុងប្រទេសនីមួយៗ និងកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមផងដែរ”។
ប្រជាជនគ្រវីទង់និងផ្កា ។រូបថត៖ BTC - Le Phuong/VOV5 |
![]() |
![]() |
| គណៈប្រតិភូបានទៅទស្សនាសាលាបឋមសិក្សា Dong Dang។រូបថត៖ BTC - Le Phuong/VOV5 |
បន្ទាប់នោះ រដ្ឋមន្ត្រីទាំងពីរបានទៅទស្សនាប៉ូស្ត៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi និងទស្សនាឧទ្យានឡូជីស្ទិករបស់សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា(Viettel) ក្នុងខេត្ត Lang Son។ ក្នុងនោះ នៅប៉ូស្ត៍ការពារព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi លោកវរសេនីយ៍ឯកបំរុង Doan Duy Tien ប្រធានប៉ូស្ត៍ការពារព្រំដែនបានរាយការណ៍អំពីលទ្ធផលនៃសកម្មភាពសហប្រតិបត្តិការរវាងប៉ូស្ត៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (កងទ័ពការពារព្រំដែនខេត្ត Lang Son វៀតណាម) និងប៉ុស្តិ៍ Hoi Ngo នៃកងទ័ពការពារព្រំដែនតំបន់ Pingxiang (ក្វាងស៊ី ប្រទេសចិន)។
ប្រតិភូបានចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធអគារពហុមុខងារ។រូបថត៖ BTC - Le Phuong/VOV5 |
គណៈប្រតិភូបានថតរូបជាមួយសិស្សសាលា។រូបថត៖ BTC - Le Phuong/VOV5 |
“ពង្រីកសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក យើងខ្ញុំសូមសន្យា និងប្តេជ្ញាចិត្ត សាមគ្គីភាព និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយប៉ុស្តិ៍ Hoi Ngo កងទ័ពការពារព្រំដែនតំបន់ Pingxiang ក្នុងការគ្រប់គ្រងនិងការពារព្រំដែន; គោរពយ៉ាង ម៉ឺងម៉ាត់នូវការណែនាំនិងការបញ្ជារបស់ថ្នាក់លើ; អនុវត្តឱ្យបានល្អនូវខ្លឹមសារនៃក្របខ័ណ្ឌឯកសារចងសម្ព័ន្ធមេត្រីភាព បន្តពូនជ្រុំនិងនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងជិតស្និទ្ធរវាងអង្គភាពទាំងពីរ កសាងព្រំដែនរួមរវាងប្រទេសទាំងពីប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង”។
រដ្ឋមន្ត្រីទាំងពីរបានទៅទស្សនាប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi។រូបថត៖ BTC - Le Phuong/VOV5 |
គណៈប្រតិភូទៅទស្សនាឧទ្យានឡូជីស្ទិករបស់សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា(Viettel) នៅខេត្ត Lang Son។ រូបថត៖ BTC - Le Phuong/VOV5 |
ក្នុងឱកាសនេះ រដ្ឋមន្ត្រីនិងគណៈប្រតិភូនៃប្រទេសទាំងពីរបានទស្សនាការប្រកួតបាល់ទះមិត្តភាពរវាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi និងប៉ុស្តិ៍ការពារព្រំដែន Hoi Ngo នៃកងទ័ពការពារព្រំដែនតំបន់ Pingxiang ផងដែរ៕









