អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vu Chien Thang បានចូលរួម និងថ្លែងមតិនៅសន្និសីទ ASCC ៣៣ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោក Vu Chien Thang បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រចំនួនបី ដែលអាស៊ានត្រូវយកចិត្តទុកដាក់នាពេលខាងមុខ រួមមានៈ សាមគ្គីភាព និងការលើកកម្ពស់តួនាទីមជ្ឈភាពរបស់ប្រជាជន; បង្កើនការតភ្ជាប់ជាមួយនឹងវិធីសាស្រ្តនៃសហគមន៍ទាំងមូល ដើម្បីជួយធានាឱ្យមានសមភាពក្នុងការទទួលបានឱកាសសម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន និងជំរុញជាដៃគូសម្រាប់ផលប្រយោជន៍រួម និងយកចិត្តទុកដាក់បន្ថែមទៀតលើការងារទំនាក់ទំនង ជាពិសេសការលើកកម្ពស់ការយល់ដឹងនិងស្មារតីនៃតម្លៃ និងអត្ថន័យអាស៊ានសម្រាប់មនុស្សគ្រប់គ្នា។

រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានថតរូបជាក្រុមក្នុងសន្និសីទ ASCC លើកទី៣៣ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទ រដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូបានចេញសេចក្តីថ្លែងការណ៍រួម និងបានឯកភាពជាគោលការណ៍ចំពោះរាល់ឯកសារដែលត្រូវដាក់ជូន អនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅខែឧសភាខាងមុខ៕