ទិដ្ឋភាពនៃការបោះឆ្នោតគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ VOV) |
នេះជាលើកទី២ហើយ ដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ដោយបន្តអាណត្តិទី១ (២០១៩-២០២៥) ប្រកបដោយជោគជ័យជាច្រើន។
ក្នុងនាមជាសមាជិកនៃគណៈកម្មាធិច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល៥ឆ្នាំខាងមុខ វៀតណាមនឹងបន្តចូលរួមដោយផ្ទាល់ក្នុងដំណើរការចរចា និងរៀបចំគោលការណ៍នៃច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធានាឲ្យគោលការណ៍ទាំងនេះគឺសមស្របនឹងអាទិភាព ផលប្រយោជន៍របស់វៀតណាម ក៏ដូចជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
គួរឲ្យជម្រាបថា UNCITRAL គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ ទីភ្នាក់ងារនេះមានតួនាទីសំខាន់បំផុត ក្នុងការជំរុញដំណើរការធ្វើសុខដុមរមណីកម្ម និងការបង្រួបបង្រួមនៃច្បាប់ពាណិជ្ជកម្មអន្តរជាតិ៕

