យោងតាមគណៈប្រតិភូដែលចូលរួមសិក្ខាសាលាថា វៀតណាមមានគុណសម្បត្តិពិសេសរៀងៗខ្លួនដូចជា៖ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស; ធនធានមនុស្សសម្បូរបែប គុណភាពត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ; ហេដ្ឋារចនាសម្ព័ន្ធកំពុងបង្ហើយជាបណ្តើរៗ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រសិនបើវៀតណាមឆ្លៀតឱកាសនេះ នឹងទទួលបានធនធានហិរញ្ញវត្ថុផ្ទេរពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។ ហេតុដូច្នេះ ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ត្រូវបានបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល កំណត់ថា ជារបកគំហើញ ជាសេចក្តីសម្រេចចិត្ត សំដៅបើកទូលាយប្រភពធនធាន ជំរុញការផ្លាស់ប្តូរគំរូកំណើន ផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកែលម្អផលិតភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង។
គណៈប្រតិភូនៅក្នុងសិក្ខាសាលា។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានសន្យាថា វៀតណាមនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ និងក្របខ័ណ្ឌច្បាប់ល្អ ធានាតម្លាភាព និងបំពេញតាមស្តង់ដារអន្តរជាតិ ហើយទន្ទឹមនឹងនោះ ដឹកនាំក្រសួង ស្ថាប័ននានា ផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ខ្លឹមសារសំខាន់ៗនាពេលខាងមុខ តាមដានយ៉ាងដិតដល់នូវកម្មវិធី និងផែនការដែលរដ្ឋាភិបាលបានដាក់ចេញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
