នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។ (រូបថត៖ VOV) |
(រូបថត៖ VOV) |
រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Lawrence Wong បានថ្លែងអំណរគុណចំពោះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ដែលបានផ្ញើសារទូរលេខអបអរ សាទរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការបង្កើនការពិគ្រោះយោបល់ និងការ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិ ភាព ស្ថិរភាព និងផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាព នឹងពិភាក្សាយ៉ាងលម្អិតអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាផ្សេងៗ ទៀតក្នុងឱកាសនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេស ម៉ាឡេស៊ីនាពេលខាងមុខ៕


