វេទិកានេះផ្តោតសំខាន់លើមុខសញ្ញាចំនួនបី រួមមាន៖ សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សហគ្រាសមូលដ្ឋាន និងសហគ្រាសវៀតណាម ... សំដៅលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ និងការរួមចំណែករបស់វិស័យសេដ្ឋកិច្ច FDI ជំរុញមូលដ្ឋាននានារបស់វៀតណាមធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ និងបង្កើនការចូលរួមរបស់សហគ្រាសវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
គណៈប្រតិភូ និងអ្នកជំនាញបានចូលរួមជំនួបពិភាក្សាក្នុងវេទិកា។ រូបថត៖ Duc Hiep/daibieunhandan.vn |
ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយជាប់ចំណាត់ថ្នាក់កំពូលទាំង ១៥ លើពិភពលោកក្នុងការទាក់ទាញ FDI ។ ក្នុងឆ្នាំ ២០២៤ វៀតណាមបានទាក់ទាញទុន FDI ជាង ៣៨ ពាន់លានដុល្លារអាមេរិក។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ទុន FDI ចូលវៀតណាមមានចំនួនជិត ១១ ពាន់លានដុល្លារ។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញថាវៀតណាមបន្តជាគោលដៅដ៏គួរឲ្យទាក់ទាញសម្រាប់សហគ្រាសសបរទេស។
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ទស្សនាវដ្ដីសេដ្ឋកិច្ចវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់ Rong Vang ឆ្នាំ ២០២៥ ដោយលើកតម្កើងសហគ្រាស FDI ដែលកំពុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើរជួរមុខក្នុងការនវានុវត្តន៍ និងរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាននិងវៀតណាម៕

