អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចពិភាក្សានៅទីក្រុង Saint Petersburg បានបើក "កាណាល់ទំនាក់ទំនងចាំបាច់" សម្រាប់មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរព័ត៌មានដោយប្រយោល ក្នុងបរិបទដែលភាពតានតឹងកំពុងអូសបន្លាយ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក Peskov បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ លោកប្រធានាធិបតី Putin មិនបានពិភាក្សាលម្អិតអំពីការរៀបចំសម្រាប់កិច្ចប្រជុំនាពេលខាងមុខជាមួយសមភាគីអាមេរិក លោក Donald Trump នោះទេ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា រាល់ជំនួបរវាងមេដឹកនាំទាំងពីរនឹងត្រូវការរៀបចំយ៉ាងប្រុងប្រយ័ត្ន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅទីក្រុង St. Petersburg ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ Reuters/VNA |
ជំនួនខាងលើនេះ បានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររយៈពេលមួយថ្ងៃរបស់បេសកជនពិសេស លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ី។ នៅមុនដំណើរទស្សនកិច្ចរបស់លោក Witkoff លោកប្រធានាធិបតី Trump បានដាស់តឿនឲ្យសមភាគីរុស្ស៊ី ធ្វើសកម្មភាពកាន់តែលឿនដើម្បីបញ្ឈប់ជម្លោះជាមួយអ៊ុយក្រែន៕

