(VOV)_ក្រោយពីពេលចាក់ចេញពីអាគារធ្វើពិធីបុណ្យសពជាតិ​ រថយន្តដឹក មឈូសនាយឧត្តមសេនីយ៍ Vo Nguyen Giap​ បាន​ឆ្លងកាត់បណ្ដាវិថី ចំនួន១២ស្ពាន
ថាំងឡង និងព្រលានយន្តហោះ Noi Bai។ ការជូនជូនដំណើរ​លាចាកលោក
នាយឧត្តមសេនីយ៍ Vo Nguyen Giap របស់ប្រជាជន​រដ្ឋធានីហាណូយត្រូវបានប្រព្រឹត្ត
ទៅ​រំជួលចិត្តយ៉ាងខ្លាំង។

ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

ពីពេលព្រឹក ប្រជាជនរដ្ឋធានី និងប្រជាជនមកពីបណ្ដាខេត្ត​ទីក្រុងគ្រប់ស្រ
ទាប់ ក្នុងទូទាំងប្រទេសវៀតណាម បានឈរជា២ជួរ​តាមដងវិថីចំនួន១២របស់រដ្ឋ
ធានីហាណូយ។ ប្រជាជនជាច្រើននាក់បានកាន់ឆាយលក្ស៍ នាយឧត្តមសេនីយ៍
Vo Nguyen Giap ​ឆាយលក្ស៍លោកប្រធានហូជីមិញ និងទង់ជាតិ ផ្កា បានមកជូន
ដំណើរជារៀង រហូតនាយឧត្តមសេនីយ៍លើកចុងក្រោយ។ លោក Pham Van Lam ជនហាណូយម្នាក់បានអោយដឹងថា÷

“ ខ្ញុំក៏ដូចជាប្រជាជនវៀតណាមរាប់លាននាក់ គោរព​រាប់អាន ​ស្រឡាញអ៊ំ
Giap។ ខ្ញុំមកដល់ទីនេះដើម្បីជូនដំណើរអ៊ំជារៀងរហូត​។ ”

ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

តាំងពីថ្ងៃនាយឧត្តមសេនីយ៍Vo Nguyen Giapទទួលមរណភាព​ មកយុទ្ឋ
ជនស្ម័គ្រ ចិត្តទីក្រុងហាណូយជាង៦ពាន់នាក់បានចូលរួមណែនាំជួយឧបត្ថម្ភ
មនុស្សដែលមក គោរព​ វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo Nguyen Giap។ព្រឹកថ្ងៃទី១៣តុលាយុទ្ឋជនស្ម័គ្រចិត្តបន្តណែនាំប្រជាជនជួបជុំនៅសង្ខាងផ្លូវ
នានាដែលឡានដង្ហែរមឈូសនាយឧត្តមសេនីយ៍ឆ្លងរកាត់។

ជនហាណូយជូនដំណើរលាចាកលោករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

យុវនារីស្ម័គ្រចិត្ត Le Quynh Chi ចែករំលែកដោយក្តីរំជួលចិត្តថា៖

“ ខ្ញុំមានការកោតសរសើរចំ​ពោះទេពកោសល្យរបស់ នាយឧត្តមសេនីយ៍
Vo Nguyen Giap។មនុស្សគ្រប់រូបហូរមកទីនេះ​។ខ្ញុំមានមោទនភាពដោយបានចូល រួមវិភាគទានដ៍តិចតួចក្នុងការធានាសុវត្ថិភាពនៃពិធី រំលឹកវិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍៕ “