| ពិធីបុណ្យ “ទីក្រុងហូជីមិញអបអរឆ្នាំថ្មី ២០១៤” បានប្រារព្ធឡើងនៅសួនឧទ្យាន ២៩ ខែមិនា នៅទីក្រុងហូជីមិញ (Image: Vietnam+) |
(VOVworld) – សម្របជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីលើពិភពលោក សកម្មភាពសិល្បៈវិសេសវិសាលទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ ក៏ត្រូវបានរៀបចំឡើងជាច្រើននៅវៀតណាម។ នៅរដ្ឋធានីហាណូយ ព្រឹត្តិការណ៍
ពិសេស “រាប់បញ្ច្រាស់ទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០១៤” បានប្រព្រឹត្តទៅនា
យប់ថ្ងៃទី ៣១ ធ្នូ នៅ ទីលានបដិវត្តន៍ខែសីហានិងរោងមហាស្រពហាណូយ។ នាថ្ងៃដ៏ដែលខ័ណ្ឌស្រុក ចំនួន ២៩ នៅទីក្រុងហាណូយក៏សុទ្ធតែរៀបចំកម្មវិធី
សិល្បៈអបអរឆ្នាំថ្មី។ ក្នុងឱកាសនេះដែរ ពិធីបុណ្យ “ទីក្រុងហូជីមិញអបអរឆ្នាំថ្មី
២០១៤” បានប្រារព្ធឡើងនៅសួនឧទ្យាន ២៩ ខែមិនា នៅទីក្រុងហូជីមិញ (ភាគ
ខាងត្បូងវៀតណាម) ដោយមានកម្មវិធីសិល្បៈពិសេសរួមជាមួយស្តង់ម្ហូបអាហារ
ប្រពៃណី។ ក្នុងឆ្នាំ ២០១៤ កម្មវិធីបាញ់កាំជ្រួចផ្កានឹងប្រព្រឹត្តទៅនៅទីកន្លែងចំនួន
២ នៅទីក្រុងហូជី មិញ គឺ៖ វិថីទន្លេង Sai Gon និងសួនឧទ្យាន Dam Sen។
ទទួលឆ្នាំថ្មី ២០១៤ នៅទីរួមស្រុក Hoi An (ខេត្ត Quang Nam) ភាគកណ្ដាលវៀតណាម
បានរៀបចំកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៣ ដល់ព្រឹកព្រលឹម
ថ្ងៃទី ១ មករា ឆ្នាំ ២០១៤។ជាពិសេស នាវេលាម៉ោងទី ៨ ថ្ងៃទី ១ មករា ឆ្នាំ ២០១៤
នៅស្ពាន Cau នឹងមានកម្មវិធីទទួលភ្ញៀវទេសចរណ៍ដំបូងក្នុង ឆ្នាំ ២០១៤ មកទស្សនា
នៅទីក្រុង Hoi An។ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាមក៏បានរៀបចំសកម្មភាព
ទទួលអំណរឆ្នាំថ្មី ២០១៤ ជាច្រើន ចាប់ពីថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី ៤ មករា
ឆ្នាំ ២០១៤។ បណ្ដាដាកម្មវិធីបំរើប្រជាជននិងទទួលភ្ញៀវទេសចរណ៍បានប្រារព្ធឡើង
នៅខេត្ត Thua Thien – Hue ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
