នាថ្ងៃទី២៧ ខែតុលា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានបន្តថយចុះ
(VOVWORLD) - ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសជាសះស្បើយក្នុងមួយថ្ងៃគឺ ៣២៤ នាក់ ។
នារសៀលថ្ងៃទី២៧ ខែតុលា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសទាំងមូលមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤៨៤ នាក់ ធ្លាក់ចុះជិត ៤០០ ករណីបើធៀបនឹងថ្ងៃម្សិលមិញ។ ក្នុងថ្ងៃដដែលមានអ្នកស្លាប់ចំនួន៣នាក់។ ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសជាសះស្បើយក្នុងមួយថ្ងៃគឺ ៣២៤ នាក់ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបមានដល់ជាង ១០,៦ លាននាក់។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅប្រទេសវៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងក៏ដោយ ក៏ប៉ុន្តែតំបន់ជាច្រើនបានកត់ត្រាករណីឆ្លងវីរុសបំប្លែងខ្លួន Omicron ថ្មីដែលមានសមត្ថភាពរីករាលដាលលឿនជាងវីរុសដើម ហើយនៅលើពិភពលោកក៏លេចចេញនូវវីរុសបំប្លែងខ្លួន ថ្មីជាច្រើនផងដែរ៕