CTOptimal ជាមួយផលិតផលបច្ចេកវិទ្យាពីបញ្ញារបស់ជនវៀតណាម

(VOVWORLD) - នៅឯពិព័រណ៍បច្ចេកវិទ្យាឌីជីថលវៀតណាមដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកញ្ញា ក្រុមហ៊ុន CTOptimal (ជាផ្នែកមួយនៃក្រុមហ៊ុន CT Group) ជាលើកដំបូង បានណែនាំដល់សាធារណជននូវផលិតផល AI ឯកទេសចំនួន ៣ សម្រាប់វិស័យដូចខាងក្រោមៈ ការថែទាំសុខភាព (Health Care) ភស្តុភារ (Logistics)  និង UAV (យន្តហោះគ្មានមនុស្សបើក)។ ទាំងនេះគឺជាផលិតផលបច្ចេកវិទ្យាខ្ពស់ ដែលត្រូវបានបង្កើតឡើងទាំង១០០% ពីបញ្ញា និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាម ដោយមានបំណងចង់រួមចំណែកក្នុងដំណើរការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដូចក្រុមដទៃទៀតដែរ វិស័យថែទាំសុខភាពកំពុងអនុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) យ៉ាងខ្លាំងក្លាក្នុងដំណើរការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារឆ្លាតវៃរបស់ AI ជួយកាត់បន្ថយបន្ទុកការងារសម្រាប់វេជ្ជបណ្ឌិត ធ្វើអោយប្រសើរឡើងនូវសមត្ថភាពក្នុងការពីនិត្យរោគវិនិច្ឆ័យជំងឺបានត្រឹមត្រូវ និងបង្កើនចំនួនអ្នកជំងឺដែលទទួលបានការព្យាបាល។ ពីអត្ថប្រយោជន៍ជាក់ស្តែងទាំងនោះ អ្នកជំនាញរបស់ CTOptimal បានស្រាវជ្រាវ និងបង្កើតបណ្តាញឌីជីថល AI សម្រាប់ការថែទាំសុខភាព ដើម្បីបម្រើការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង។
CTOptimal ជាមួយផលិតផលបច្ចេកវិទ្យាពីបញ្ញារបស់ជនវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទៅទស្សនាកន្លែងតាំងបង្ហាញផលិតផលបច្ចេកវិទ្យាខ្ពស់របស់ CTOptimal នៅឯពិព័រណ៍បច្ចេកវិទ្យាឌីជីថលវៀតណាម នាខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ CT Group

AI សម្រាប់ការថែទាំសុខភាពត្រូវបានបង្កើតឡើងជា Applied Element Method (AEM) ដែលផ្តល់នូវទិដ្ឋភាពទូទៅនៃទិន្នន័យ ដំណើរការត្រួតពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការសន្និដ្ឋានរបស់វេជ្ជបណ្ឌិតដោយផ្អែកលើដំណើរការទិន្នន័យ និងការរចនាគំរូព្យាករណ៍ជំងឺសម្រាប់អ្នកជំងឺ។ ជាមួយនឹងវេទិកានេះ អ្នកប្រើប្រាស់មិនចាំបាច់ចំណាយប្រាក់បន្ថែមដើម្បីទិញឧបករណ៍ថ្មីនោះទេ ប៉ុន្តែអាចប្រើប្រាស់ផលិតផលត្រួតពិនិត្យសុខភាពដែលមានស្រាប់ដូចជា៖ នាឡិកាភ្ជាប់ជាមួយស្មាតហ្វូន នាឡិកាឆ្លាតវៃតាមដានសុខភាព...។ លោក Dang Phu នាយកអាជីវកម្មសកលរបស់ CTOptimal បានណែនាំថា៖

“នេះគឺជា platform អំពី AI ដែលយើងអនុវត្តបច្ចេកវិទ្យាម៉ាស៊ីន ហើយក្នុងពេលតែមួយអនុវត្តក្បួនដោះស្រាយបង្កើនប្រសិទ្ធភាពជាច្រើន។ ប្រព័ន្ធនេះត្រូវបានវិភាគលើសំណុំទិន្នន័យជាច្រើនដែលភ្ជាប់ទៅនឹងមន្ទីរពេទ្យ។ គុណសម្បត្តិរបស់ AI គឺទិន្នន័យកាន់តែច្រើន ភាពត្រឹមត្រូវកាន់តែខ្ពស់។ បន្ទាប់ពីត្រូវបានវិភាគដោយប្រព័ន្ធ សញ្ញាដំបូងនៃវិធីសាស្ត្រ Indocyanine Green (ICG) បានផ្តល់ការព្រមានដើម្បីជួយឱ្យវេជ្ជបណ្ឌិតមានវិមាត្រនៃការវិភាគ និងវិមាត្របន្ថែមទៀតនៃទិន្នន័យដើម្បីណែនាំអ្នកជំងឺ។ យើងផ្តោតលើជំងឺសរសៃឈាមបេះដូង របៀបប្រើទិន្នន័យ ICG ឱ្យមានប្រសិទ្ធភាពបំផុត ព្រោះឥឡូវនេះមនុស្សជាច្រើនប្រើនាឡិកាឆ្លាតវៃ”។

នៅពេលប្រើប្រាស់ AI សម្រាប់ការថែទាំសុខភាព (AI for Health) ទិន្នន័យសុខភាពរបស់អ្នកប្រើប្រាស់ដែលប្រមូលបានពីឧបករណ៍ត្រួតពិនិត្យសុខភាពឆ្លាតវៃ ឬតាមរយៈការអាប់ដេតពីគ្រឿងបរិក្ខារពេទ្យ នឹងត្រូវបានវិភាគដោយប្រព័ន្ធ AI និងផ្តល់ការព្រមាននៅពេលរកឃើញសញ្ញាមិនធម្មតារបស់សរសៃឈាមបេះដូង។ អាស្រ័យលើប្រភេទតំណភ្ជាប់ដែលបានជ្រើសរើសដោយអ្នកប្រើប្រាស់ ការព្រមានអំពីជំងឺក្នុងទម្រង់ជាសារ ឬការហៅទូរសព្ទដោយស្វ័យប្រវត្តិនឹងត្រូវបានផ្ញើទៅកាន់សាច់ញាតិរបស់អតិថិជន ឬគ្រូពេទ្យដែលតាមដាន។ បច្ចុប្បន្ន platform នេះកំពុងត្រូវបាន CTOptimal សាកល្បងនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌូនេស៊ី”។

CTOptimal ជាមួយផលិតផលបច្ចេកវិទ្យាពីបញ្ញារបស់ជនវៀតណាម - ảnh 2ផលិតផលបញ្ញាសិប្បនិមិត្តចំនួន ៣ របស់ CTOptimal ទាក់ទាញសមាជិកសភាវ័យក្មេងមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ រូបថត៖ CT Group

មិនដូចក្រុមហ៊ុនដទៃទៀតទេ CTOptimal បង្កើតក្បួនដោះស្រាយ DCA ផ្ទាល់ខ្លួន (ក្បួនដោះស្រាយដែលប្រើក្នុងវិស័យបង្កើនប្រសិទ្ធភាពសកល)។ ជាពិសេស DCALog គឺជា AI ឯកទេសដែលបង្កើនប្រសិទ្ធភាពផ្នែកភស្តុភារ ដែលត្រូវបានបង្កើតឡើងនៅលើវេទិកាសំខាន់ពីរ៖ ការរៀនម៉ាស៊ីន និងគណិតវិទ្យាបង្កើនប្រសិទ្ធភាព ជាមួយនឹង DCA ជាស្នូល ។ DCAlog ផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់បញ្ហាមូលដ្ឋានចំនួនពីរក្នុងវិស័យភស្តុភារ៖ ការដឹកជញ្ជូន និងឃ្លាំង សម្រាប់ប្រព័ន្ធពីសាមញ្ញទៅស្មុគស្មាញ ដែលនាំមកនូវប្រសិទ្ធភាពល្អប្រសើរខ្ពស់ដល់សកម្មភាពដឹកជញ្ជូន។ នាយកអាជីវកម្មសកលរបស់ CTOptimal បានចែករំលែកថា៖

“យើងបានដំណើរការការធ្វើតេស្តលើសំណុំទិន្នន័យពិតប្រាកដដែលមានហាងលក់រាយច្រើនជាង ៥០០កន្លែង ដែលមានការបញ្ជាទិញច្រើនជាង ២.០០០ ក្នុងមួយថ្ងៃ។ បន្ទាប់ពីប្រើប្រាស់ AI សម្រាប់ Logistic របស់ CTGroup អតិថិជនបានឆ្លើយតបថា ដំណោះស្រាយរបស់យើងបានកាត់បន្ថយការចំណាយចំនួន ២៣% បើប្រៀបធៀបទៅនឹងដំណោះស្រាយដែលពួកគេកំពុងប្រើប្រាស់។ ទីពីរ យើងធ្វើតេស្តប្រៀបធៀបជាមួយនឹងដំណោះស្រាយឈានមុខគេមួយរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ជាលទ្ធផល បន្ទាប់ពីការធ្វើតេស្តជាច្រើនលើសំណុំទិន្នន័យពិតប្រាកដដូចគ្នា មានខ្លឹមសារមួយចំនួនដែលដំណោះស្រាយដំណើរការអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែមិនអាចដំណើរការបានទេ។ ទាំងនេះគឺជាលទ្ធផលពិត ហើយមានទិន្នន័យសម្រាប់ការប្រៀបធៀបពិតប្រាកដ។ ជាមធ្យម ដំណោះស្រាយរបស់យើងដំណើរការលឿនជាង ១០ ដង ហើយការចំណាយសរុបគឺទាបជាង ១៤%”។

ជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រផ្ទាល់ខ្លួន CTOptimal មានសមត្ថភាពស្រាវជ្រាវផលិតផលថ្មីៗជាច្រើនដោយផ្អែកលើបច្ចេកវិទ្យាស្នូលនៃការបង្កើនប្រសិទ្ធភាព។ ផលិតផលមួយទៀតរបស់ CTOptimal ដែលត្រូវបានស្រាវជ្រាវ និងបង្កើតដោយផ្អែកលើបច្ចេកវិទ្យានេះគឺ AI សម្រាប់ UAV (យន្តហោះគ្មានមនុស្សបើក)។ លោក Dang Phu បានណែនាំថា៖

“UAV របស់ CTOptimal ខុសពី UAV បែបថ្មី (យន្តហោះគ្មានមនុស្សបើក) ដែល UAV ត្រូវបានយើងរួមបញ្ចូល AI។ ដូច្នេះប្រព័ន្ធនឹងអាចគ្រប់គ្រង UAV ជាច្រើនដែលកំពុងដំណើរការក្នុងពេលតែមួយ។ UAV របស់យើងមានសមត្ថភាពរុករកស្វយ័តដោយគ្មាន GPS។ វាមានប្រព័ន្ធ AI ដូច្នេះវាអាចកំណត់អត្តសញ្ញាណ និងបញ្ចៀសឧបសគ្គដោយមិនចាំបាច់មានប្រតិបត្តិករមនុស្ស”។

បន្ទាប់ពីត្រូវបានបង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យាឌីជីថលវៀតណាម ផលិតផលបច្ចេកវិទ្យាទាំង ៣ របស់ CTOptimal នឹងត្រូវបានចែកចាយទូទាំងពិភពលោកចាប់ពីដើមឆ្នាំក្រោយជាមួយនឹងការរំពឹងទុកថា នឹងមានការប្រកួតប្រជែងខ្ពស់ជាមួយនឹងផលិតផលដែលមានស្រាប់នៅលើទីផ្សារ។ លោក Dang Phu បានឲ្យដឹងថា៖

“មិនដូចអាជីវកម្មផ្សេងទៀតដែលប្រើប្រភពបើកចំហ AI ឬ platform AI ដែលមានស្រាប់នោះទេ យើងស្រាវជ្រាវឲ្យមាន platform AI ផ្ទាល់ខ្លួនរបស់យើង និងអនុវត្តក្បួនដោះស្រាយបង្កើនប្រសិទ្ធភាព។ អត្ថប្រយោជន៍)។ វៀតណាមមានគណិតវិទូល្អៗ និងគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន។ ដូច្នេះហើយ យើងចង់នាំយកស្នាដៃទាំងនោះទៅក្នុងប្រព័ន្ធ AI នេះ ហើយរួមបញ្ចូលគ្នាទាំងគណិតវិទ្យា និង AI ដើម្បីបង្កើត platform បញ្ញាសិប្បនិមិត្តដែលផលិតដោយបញ្ញាវៀតណាមទាំងស្រុង។ យើងមានបំណងចង់រួមចំណែកផ្សព្វផ្សាយព័ត៌មានវៃឆ្លាតរបស់វៀតណាមលើផែនទីបច្ចេកវិជ្ជាពិភពលោក ដោយហេតុនេះ រួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការប្រើប្រាស់ថាមពលបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

រួមជាមួយនឹងផលិតផលទាំង ៣ នេះ សមាជិក CTOptimal រួមមានៈ អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកបង្កើនប្រសិទ្ធភាព វេជ្ជបណ្ឌិតនៃគណិតវិទ្យាអនុវត្ត និងវិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជនជាតិវៀតណាមដែលកំពុងធ្វើការនៅប្រទេសបារាំង ក៏កំពុងស្រាវជ្រាវផលិតផលស្រាវជ្រាវលើបច្ចេកវិទ្យាហ្សែន និងកោសិកា ថាមពលស្អាត បច្ចេកវិទ្យាឃ្យូណាតជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ