ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ

(VOVWORLD) - ជារៀងបុណ្យតេត និងនិទាឃរដូវមកដល់ម្តងៗ ប្រទេសវៀតណាមទាំងមូលមានភាពអ៊ូអរជាមួយនឹងបរិយាកាសបុណ្យ និងដំណើរកម្សាន្តនិទាឃរដូវ។

ដើមនិទាឃរដូវមិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ប្រជាជនឱ្យត្រឡប់ទៅឫសគល់ គោរពរកមកបុព្វបុរស ហើយលង់ខ្លួនទៅក្នុងបរិយាកាសវប្បធម៌ប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណ។ ចាប់ពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏ពិសិដ្ឋ រហូតដល់ពិធីបុណ្យប្រជាប្រិយដ៏វិសេសវិសាល គោលដៅនីមួយៗសុទ្ធតែមានរឿងរ៉ាវប្រវត្តិសាស្ត្រ វិញ្ញាណ និងជីវភាពសហគមន៍ផ្ទាល់ខ្លួន។ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 1មណ្ឌលកេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam ដែលជានិមិត្តរូបនៃស្មារតីសង្វាត់រៀនសូត្រ តែងតែជាគោលដៅដំបូងសម្រាប់ប្រជាជនរដ្ឋធានីក្នុងឱកាសដើមឆ្នាំថ្មី។ រូបថត៖ Minh Duc / VTC News

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 2ក្នុងជីវភាពសម័យទំនើប រូបភាពនៃប្រជាជនទៅសុំអក្សរផ្ចង់នាដើមនិទាឃរដូវនៅ Van Mieu – Quoc Tu Giam នៅតែរំលឹកដល់ការចងចាំអំពីបេតិកភណ្ឌវប្បធម៌ និងស្មារតីសង្វាត់រៀនសូត្ររបស់ប្រទេសជាតិ។ រូបថត៖ Minh Duc / VTC News

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 3ភ្ញៀវទេសចរបរទេសរីករាយពិសោធន៍ទំនៀមទម្លាប់សុំអក្សរផ្ចង់ និងស្វែងយល់ពីលក្ខណៈល្អប្រពៃនៃវប្បធម៌វៀតណាមនៅមណ្ឌលកេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam។ រូបថត៖ baovanhoa.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 4

ទូកឆ្លងកាត់ទន្លេ Yen នាំអ្នកទេសចរចូលទៅល្អាងហឿងទិច(Huong Tich) ដែលជា "Nam thien de nhat dong” (ល្អាងដ៏ស្រស់ស្អាតបំផុតនៃទឹកដីភាគខាងត្បូង) នៅក្នុងបរិវេណកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានហឿងសឺន (វត្តហឿង) នៃទីក្រុងហាណូយ។ រូបថត៖ Thu Vu/VOV

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 5កម្មវិធីសិល្បៈបើកពិធីបុណ្យទេសចរណ៍វត្តហឿងឆ្នាំ ២០២៦។ រូបថត៖ Thu Vu/VOV

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 6តាំងពីយូរលង់ណាស់មកហើយ វត្ត បៃឌិញ (តំបន់រមណីយដ្ឋានត្រាងអាន) បានក្លាយជាគោលដៅទេសចរណ៍និទាឃរដូវដ៏គួរឲ្យទាក់ទាញ ជាកន្លែងដែលអ្នកទេសចរស្វែងរកបរិយាកាសវប្បធម៌ខាងវិញ្ញាណដ៏វិសេសវិសាលនៅចំកណ្តាលព្រៃភ្នំនិងទន្លេដ៏ស្រស់ស្អាត ជារៀងរាល់ដើមឆ្នាំ។ រូបថត៖ sodulich.ninhbinh.gov.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 7ការរួមបញ្ចូលគ្នានៃស្ថាបត្យកម្ម និងបរិយាកាសខាងវិញ្ញាណដ៏អាថ៌កំបាំង បង្កើតជាសម្រស់ដ៏អស្ចារ្យនៃអតីតរាជធានីនិញប៊ិញ។ រូបថត៖ sodulich.ninhbinh.gov.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 8ក្រុមភ្ញៀវទេសចរអន្តរជាតិមកទស្សនាវត្តបៃឌិញនៅដើមឆ្នាំ ២០២៦។ រូបថត៖ sodulich.ninhbinh.gov.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 9ដោយចាកចេញពីបរិយាកាសស្ងប់ស្ងាត់នៃទីក្រុងហាណូយ ឬសម្រស់ដ៏អស្ចារ្យនៃវត្តអារាមព្រះពុទ្ធសាសនានៅតំបន់វាលទំនាប ដំណើរកម្សាន្តនិទាឃរដូវបាននាំយើងទៅគយគន់ទេសភាពនិទាឃរដូវដ៏រស់រវើកនៃតំបន់ព្រៃភ្នំភាគខាងជើង។ នៅទីនោះ និទាឃរដូវមិនត្រឹមតែស្ថិតក្នុងទេសភាពប៉ុណ្ណោះទេ ថែមទាំងនៅក្នុងជីវភាពរបស់បណ្តាជនជាតិទៀតផង។ រូបថត៖ VGP

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 10នៅដើមនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ ពីភូមិ អានថាញ់ (ខេត្តឡាវកាយ) ភូមិហាំស៊ុង(ខេត្តឌៀនបៀន) រហូតដល់ឃុំបាចថុង (ខេត្តថៃង្វៀន) ពិធីបុណ្យចុះវាលស្រែប្រពៃណីត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នា ជាការចាប់ផ្តើមនៃរដូវកាលថ្មី ជាមួយនឹងសេចក្តីប្រាថ្នាច់ងបានអាកាសធាតុអំណោយផល និងជីវភាពសម្បូរធូធា។ (នៅក្នុងរូបថត៖ ទិដ្ឋភាពនៃពិធីបុណ្យចុះវាលស្រែនៅឃុំបាតសាត ខេត្តឡាវកាយ។ រូបថត៖ VGP)

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 11ពិធីបុណ្យ Gau Tao ឆ្នាំ២០២៦ របស់ជនជាតិ ម៉ុង នៅឃុំ ណាប៊ុង ខេត្តឌៀនបៀន។ រូបថត៖ VGP

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 12នៅឃុំបាចថុង ខេត្តថៃង្វៀន ពិធីបុណ្យឡុងតុង និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ ត្រូវបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងែ គឺថ្ងៃទី ២៤-២៥ ខែកុម្ភៈ។ រូបថត៖ VGP

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 13ជារៀងរាល់ដើមនិទាឃរដូវ បរិវេណកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ មានភាពមមាញឹកជាមួយនឹងសកម្មភាពវប្បធម៌ប្រពៃណីជាច្រើន ដែលត្រូវបានបង្ហាញឡើងវិញយ៉ាងល្អិតល្អន់ ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ឱ្យមកទស្សនា និងទទួលបទពិសោធន៍។ រូបថត៖ Le Hieu/VOV-ភាគកណ្តាល

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 14ការតុបតែងបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ នៅបរិវេណកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ បានទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ nld.com.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 15និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ ទីក្រុងបុរាណហុយអានទទួលស្វាគមន៍ភ្ញៀវទេសចរជាមួយនឹងកម្មវិធីទេសចរណ៍វិសេសវិសាល ជាពិសេសសកម្មភាពវប្បធម៌ និងសិល្បៈប្រពៃណីជាបន្តបន្ទាប់នៅពេលរាត្រី។ រូបថត៖ tcdulichtphcm.vn

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 16ពន្លឺនៃចង្កៀងគោមនៃទីក្រុងបុរាណភ្លឺចែងចាំងនៅប៉ុន្មានថ្ងៃដើមឆ្នាំ។ រូបថត៖ tcdulichtphcm.vn

នៅភាគខាងត្បូង នាដើមនិទាឃរដូវ ប្រជាជនភាគច្រើនបានជ្រើសរើសទៅវត្តអារាម ដើម្បីអធិស្ឋានសុំឆ្នាំថ្មីដ៏សុខសាន្ត និងវិបុលភាព ឬលង់ខ្លួននៅក្នុងបរិយាកាសនៃពិធីបុណ្យប្រពៃណី។

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 17នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ (ថ្ងៃទី ៩ នៃបុណ្យតេត) ប្រជាជននិងភ្ញៀវទេសចររាប់ពាន់អ្នកមកពីគ្រប់ទិសទីបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងសង្កាត់ប៊ិញយឿង ទីក្រុងហូជីមិញ ដើម្បីលង់ខ្លួននៅក្នុងបរិយាកាសដ៏ពិសិដ្ឋ នៃពិធីដង្ហែរស្នែងរបស់ព្រះនាង Thien Hau។ រូបថត៖ Thien Ly /VOV-ទីក្រុងហូជីមិញ

ដំណើរទៅ​រកមក​តំបន់បេតិកភ័ណ្ឌនាដើមនិទាឃរដូវ - ảnh 18"កុមារា និងកូមារី" - កូនចៅនៃសហគមន៍ជនជាតិចិននៅទីក្រុងហូជីមិញ ចែកពរជ័យដល់ព្រះនាងដល់អ្នកទេសចរ និងប្រជាជនដែលមកទស្សនាក្បួនដង្ហែរ។ រូបថត៖ Thien Ly /VOV-ទីក្រុងហូជីមិញ

តំបន់នីមួយៗមានទំនៀមទម្លាប់រៀងៗខ្លួន គោលដៅនីមួយៗមានលក្ខណៈពិសេសផ្ទាល់ខ្លួន ប៉ុន្តែទាំងអស់នេះ រួមបញ្ចូលគ្នាដើម្បីបង្កើតជាខឿនវប្បធម៌វៀតណាមដែលរួបរួមគ្នាក្នុងភាពចម្រុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ