ការតាំងពិព័រណ៍ “សេះត្រឡប់មកក្រុងវិញ” នៅទីក្រុងហាណូយ
(VOVWORLD) - ដោយគ្មានស្នាមក្រចកសេះ ឬសំឡេងសេះស្រែកនោះឡើយ ការតាំងពិព័រណ៍ «សេះត្រឡប់មកក្រុងវិញ» បាននាំរូបភាពសត្វសេះ - ជានិមិត្តរូបនៃកម្លាំងស្វិតស្វាញ សេចក្តីប្រាថ្នា និងដំណើរ - ចាកចេញពីការចងចាំ ដើម្បីចូលទៅក្នុងជីវភាពសម័យទំនើប។ ក្នុងបរិយកាសនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សត្វសេះសិល្បៈទាំងនេះមិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យសេចក្តីប្រាថ្នាងើបឡើង បញ្ជាក់ពីឫទ្ធានុភាពនិងឋានៈថ្មីរបស់ប្រទេសជាតិ។
 |
| កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam នៅក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី មានភាពរស់រវើកខុសពីថ្ងៃធម្មតា ដោយការតាំងពិព័រណ៍ក្រោមប្រធានបទ «សេះត្រឡប់មកក្រុងវិញ»។ |
 |
| នៅក្នុងស្មារតីនិងវប្បធម៌វៀតណាម សេះគឺជានិមិត្តរូបនៃកម្លាំង ភាពស្មោះត្រង់ ភាពស្វិតស្វាញ និងស្មារតីឈានទៅមុខដោយឥតឈប់ឈរ។ «សេះវិលត្រឡប់មកក្រុងវិញ» ឧទ្ទេសនាមស្នាដៃនានារបស់អ្នកស្រាវជ្រាវវប្បធម៌ Tay Nguyen លោក Dang Minh tam វិចិត្រករ Le Huy និងក្រុម Lamphong Studio ដូចការស្វាគមន៍ឆ្នាំ មមី អដ្ឋស័ក ដ៏ពោរពេញទៅដោយសេចក្តីប្រាថ្នា។ |
 |
| ដោយគ្មានភាពឆើតឆាយ ឬភាពស្មុគស្មាញនោះទេ រូបចម្លាក់សេះហាក់ដូចជាទើបតែលេចចេញពីជីវិតនៅតំបន់ព្រៃភ្នំ ជាមួយនឹងសម្រស់ដ៏បរិសុទ្ធនិងសាមញ្ញ។ |
 |
| ស្នាដៃរបស់អ្នកស្រាវជ្រាវ Dang Minh Tam បានពិរពណ៌នាយ៉ាងច្បាស់អំពីតួនាទីរបស់សេះនៅក្នុងវប្បធម៌ Tay Nguyen៖ ជាមិត្តរួមដំណើរ រហូតដល់សត្វសក្តសិទ្ធក្នុងពិធីសាសនា និងជាចំណែកដែលមិនអាចខ្វះបាននៅក្នុងការចងចាំវប្បធម៌របស់សហគមន៍។ |
 |
| ក៏ត្រូវបានបង្ហាញនៅក្នុងការតាំងពិព័រណ៍ "សេះវិលត្រឡប់មកក្រុងវិញ" ផងដែរ គឺស្នាដៃសេះម្រ័ក្សខ្មុគរបស់វិចិត្រករ Le Huy និងក្រុម Lamphong Studio។ |
 |
| ក្រោមបាតដៃរបស់ក្រុមសិប្បករ និងវិចិត្រករ ទស្សនៈលើសត្វតំណាងនៃឆ្នាំថ្មីនេះ មិនត្រឹមតែជាស្វាគមន៍និទាឃរដូវថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាការតភ្ជាប់ដ៏ប្រណិតរវាងសោភ័ណភាពទំនើប និងតម្លៃប្រពៃណីទៀតផង។ |
 |
| សេះដែលត្រូវបានធ្វើឡើងដោយសម្ភារៈម្រ័ក្សខ្មុគ បានឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យដ៏គួរឲ្យចាប់អារម្មណ៍។ |
 |
| ដោយគ្មានស្នាមក្រចកសេះ ឬសំឡេងសេះស្រែកនោះឡើយ ការតាំងពិព័រណ៍ «សេះត្រឡប់មកក្រុងវិញ» បាននាំរូបភាពសត្វសេះ - ជានិមិត្តរូបនៃកម្លាំងស្វិតស្វាញ សេចក្តីប្រាថ្នា និងដំណើរ - ចាកចេញពីការចងចាំ ដើម្បីចូលទៅក្នុងជីវភាពសម័យ ទំនើប។ |
 |
| ការតាំងពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាក្នុងស្រុក និងអន្តរជាតិជាច្រើន។ |
 |
| ឆ្នាំមមី អដ្ឋស័ក ២០២៦ បានគោះទ្វារ ដោយនាំមកនូវនិមិត្តរូបនៃភាពស្វិតស្វាញនិងភាពជោគជ័យ។ ការតាំងពិព័រណ៍ "សេះវិលត្រឡប់មកក្រុងវិញ" នឹងបើកទ្វាររហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២៦ នៅឯតំបន់កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam។ |