ភូមិធ្វើធូប Quang Phu Cau ជាប់មមាញឹកនឹងរដូវបុណ្យតេត
Minh Duc/VTCNews -  
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ ប្រជាជននៅភូមិធ្វើធូប Quang Phu Cau (ស្រុក Ung Hoa ទីក្រុងហាណូយ) កំពុងជាប់មមាញឹកនឹងការផលិត ដើម្បីអាចផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលាដល់ទីផ្សារក្នុងឱកាសបុណ្យតេតប្រពៃណីខាងមុខនេះ។
|
ស្ថិតនៅចម្ងាយជាង ៣០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិបុរាណ Quang Phu Cau ដែលមានអាយុកាលជាង ១០០ ឆ្នាំ (ស្រុក Ung Hoa ទីក្រុងហាណូយ) មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមុខរបរធ្វើធូបប្រពៃណី។ ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ប្រជាជនតែងតែជាប់មមាញឹកនឹងការផលិតទំនិញសម្រាប់រដូវបុណ្យតេត។ |
|
ប្រភពវត្ថុធាតុដើមសម្រាប់ធ្វើធូប គឺបានមកពីដើមឫស្សីឃ្លៃ។ ក្រោយពីត្រាំក្នុងស្រះរយៈពេល ១-២ ខែ ឫស្សីឃ្លៃនឹងត្រូវបានគេយកឡើង លាងសម្អាតនិងហាលឱ្យស្ងួត។ |
|
បន្ទាប់ពីហាលស្ងួតហើយ ជាងធ្វើធូបនឹងច្រៀក បិតឫស្សីឃ្លៃដោយដៃ។ |
|
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងយុគសម័យនៃការអភិវឌ្ឍបច្ចេកវិទ្យាបច្ចុប្បន្ន គ្រួសារជាច្រើនបានវិនិយោគលើគ្រឿងម៉ាស៊ីនដើម្បីបង្កើនផលិតភាព។ |
|
ជាងធូបម្នាក់បាននិយាយថា៖ « ធូបដែលបិតដោយដៃនឹងមានតម្លៃថ្លៃជាងធូបដែលបិតដោយម៉ាស៊ីន»។ |
|
ជើងធូបដែលជាប់គុណភាពនឹងត្រូវបានលាបពណ៌ និងហាលពន្លឺថ្ងៃ។ |
|
នៅតាមដងផ្លូវ គ្រប់ទីកន្លែង អ្នកក៏អាចប្រទះឃើញ "ផ្កា" ចម្រុះពណ៌។ |
|
ដើម្បីបង្កើតឱ្យមានភាពទាក់ទាញចំពោះភ្ញៀវទេសចរ គ្រួសារជាច្រើនក៏បានរៀបចំបាច់ជើងធូបទាំងនេះទៅជារូបផ្សេងៗគ្នាជាច្រើន ដូចជាទង់ក្រហម ផ្កាយមាសឬផែនទីប្រទេសវៀតណាម... |
|
ជើងធូបនៅភូមិ Quang Phu Cau ច្រើនតែលាបពណ៌ផ្កាឈូក ឬក្រហម អាស្រ័យលើការកុម្ម៉ង់របស់អតិថិជន។ ជើងធូបពណ៌ក្រហមត្រូវបានគេប្រើនៅតាមវត្តអារាម ចំណែកឯជើងធូបពណ៌ផ្កាឈូកវិញគឺប្រើតាមផ្ទះ។ |
|
ក្រោយពីហាលស្ងួតហើយ ប្រជាពលរដ្ឋនឹងចងធូបជាមួយបាច់ៗ ដោយមានទម្ងន់៣គីឡូក្រាម ហើយដឹកជញ្ជូនទៅសិប្បកម្មផលិតធូបទូទាំងប្រទេស។ |
|
យោងតាមប្រជាជននៅទីនេះ ការងារធ្វើធូបប្រព្រឹត្តទៅពេញមួយឆ្នាំ ប៉ុន្តែពិតជាមមាញឹកខ្លាំងនៅក្នុងប៉ុន្មានខែចុងឆ្នាំ។ |
|
ដោយមានវត្ថុធាតុដើមពីរុក្ខជាតិឱសថរដូចជា ឈើគ្រញូង ស្រល់ ផាចូលី (pattchouli) ផ្កាអានីស (anise) ជ័រ canarium... និងរូបមន្តលាយបញ្ចូលគ្នាដោយឡែក ដោយប្រយ័ត្នប្រយែងក្នុងជំហាននីមួយៗ ធូប Quang Phu Cau ត្រូវបានមនុស្សជាច្រើនវាយតម្លៃថា ទាក់ភ្នែក និងពណ៌ជាប់បានយូរ។ |
|
ឥឡូវនេះ ដោយសារការអនុវត្តបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់គ្រឿងម៉ាស៊ីន ការធ្វើធូបកាន់តែងាយស្រួល និងបង្កើនផលិតភាព។ |
|
បន្ទាប់ពីហាលរួច ធូបនឹងត្រូវបានវេចខ្ចប់ជាផលិតផលសម្រេច។ ធូបត្រូវបានលក់ក្នុងតម្លៃ ៣៥.០០០ - ៤០.០០០ ដុង/គីឡូក្រាម (ប្រហែល ១,៥ដុល្លារអាមេរិក)។ |
Minh Duc/VTCNews