វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល

(VOVWORLD) - នៅពេលបុណ្យណូអែលមកដល់ម្ដងៗ បរិយាកាសនៃពិធីបុណ្យចុងឆ្នាំនេះ តែងតែរីកសាយភាយពាសពេញគ្រប់ផ្លូវ ជាពិសេសនៅវិថី Hang Ma ខ័ណ្ឌ Hoan Kiem - ទីក្រុងហាណូយ។


វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 1
ប៉ុន្មានថ្ងៃនេះ វិថី Hang Ma ត្រូវបានតុបតែងលម្អចម្រុះពណ៌ដើម្បីស្វាគមន៍បុណ្យណូអែល។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 2
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 3
ហាងជាច្រើនត្រូវបានតុបតែងលម្អយ៉ាងស្អាតឆើតឆាយដើម្បីទាក់ទាញអតិថិជន។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 4
ប្រដាប់ប្រដារដែលមិនអាចខ្វះបាន ដូចជា៖ ដើមស្រល់ណូអែល កម្រងផ្កា បូគ្រប់ប្រភេទ តុក្កតាសត្វដែលមានរាងដូច Santa Claus...ត្រូវបានដាក់តាំងលក់យ៉ាងសម្បូរបែប។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 5
បើតាមម្ចាស់ហាងបានឲ្យដឹងថា កម្លាំងទិញនៅឆ្នាំនេះមានការថយចុះដោយសារប្រជាជនរឹតបន្តឹងការចំណាយ ខណៈដែលការតុបតែងលម្អមានម៉ូដច្រើន និងតម្លៃសមរម្យ មិនឡៀងថ្លៃបើធៀបនឹងឆ្នាំមុនទេ។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 6
គ្រឿងតុបតែងបែបអឺរ៉ុបបុរាណជាច្រើនមានដាក់លក់ដើម្បីបម្រើចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់រូប។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 7
ជាពិសេស គ្រឿងតុបតែងបុណ្យណូអែលឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថា មិនប៉ះពាល់ដល់បរិស្ថាននោះទេ ជាមួយនឹងផលិតផលជាច្រើនធ្វើពីឈើ និងក្រណាត់។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 8
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 9
តុក្កតារូប Santa Claus មានតម្លៃចាប់ពី ៣០ ម៉ឺន ដល់ ១ លានដុង/ផលិតផល (១២ - ៤០ ដុល្លារ)។ តុក្កតាខ្លាឃ្មុំប៉ូលខាងជើង មានតម្លៃចាប់ពី ៥០ ម៉ឺន - ១៥០ ម៉ឺនដុង/ផលិតផល (១៨ - ៥៥ដុល្លារ)។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 10
គ្រួសារជាច្រើនឆ្លៀតឱកាសទិញប្រដាប់ក្មេងលេងបុណ្យណូអែល។
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 11
យុវជននិយមចូលចិត្តដើរលេង ទិញកាដូរ និងថតរូប។ រូបថត៖ VTCnews
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 12
ភ្ញៀវទេសចរបរទេសជាច្រើនកាច់រាងថតរូបអនុស្សាវរីយ៍មុនថ្ងៃបុណ្យ។ រូបថត៖ VTCnews
វិថី Hang Ma តុបតែងយ៉ាងភ្លឺចិញ្ចាចស្វាគមន៍បុណ្យណូអែល - ảnh 13
នាសព្វថ្ងៃនេះ នៅប្រទេសវៀតណាម បុណ្យណូអែលមិនត្រឹមតែជាថ្ងៃបុណ្យដ៏សំខាន់សម្រាប់គ្រិស្តបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាឱកាសពិសេសសម្រាប់ក្រុម
គ្រួសារ សាច់ញាតិ និងមិត្តភក្តិជួបជុំគ្នាទៀតផង។ រូបថត៖ Kinhtedothi.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ