អញ្ជើញមកដល់ Lai Chau ដើម្បីទទួលអំណរបុណ្យតេត Ho Su Cha ជាមួយជនជាតិ Ha Nhi
Khac Kien - VOV -  
(VOVWORLD) - ក្នុងបរិយាកាសដ៏កក់ក្តៅនៃដើមឆ្នាំថ្មីតាមប្រតិទិនដោយឡែករបស់ខ្លួន ជនជាតិ Ha Nhi នៅនៅភូមិជាប់ព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) កំពុងទទួលអំណរបុណ្យតេតប្រពៃណី Ho Su Cha ជាមួយនឹងបំណងប្រាថ្នាចង់មាន អាកាសធាតុអំណោយផល ការប្រមូលផលបានល្អក្នុងឆ្នាំថ្មី។
|
នៅថ្ងៃទី ១ នៃខែទី ១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ភូមិជនជាតិ Ha Nhi ក្នុងឃុំព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) តែងតែមានភាពអ៊ូអរដោយបរិយាកាសអំណរឆ្នាំថ្មី។ |
|
ជនជាតិ Ha Nhi នៅតាមភូមិឃុំ អំណរបុណ្យតេតប្រពៃណី Ho Su Cha។ |
|
នៅព្រឹកព្រលឹមថ្ងៃ ទី ១ នៃបុណ្យតេត បងប្អូនជនជាតិ Ha Nhi តែងតែរៀបចំជាក្រុមមួយដើម្បីដង្ហែរទឹកពីស្រះ មកផ្ទះវិញធ្វើគ្រឿងសំណែននិងប្រើប្រាស់ក្នុងប៉ុន្មានថ្ងៃបុណ្យតេត។ |
|
មាមីងនឹងក្រោកពីដំណេកតាំងពីព្រឹកព្រលឹម ដើម្បីដាំបាយដំណើបដែលដាំដុះដោយប្រជាជនខ្លួនឯង ហើយរៀបចំគ្រឿងផ្សំសម្រាប់ធ្វើនំ day។ |
|
នំ day របស់ជនជាតិ Ha Nhi មានរាងមូល ជានិមិត្តរូបនៃមេឃ-ដី ជាមួយនឹងក្លិនក្រអូបដែលជារសជាតិនៃព្រៃភ្នំ។ |
|
បន្ទាប់ពីត្រៀមរៀបចំរួចរាល់ ជនជាតិ Ha Nhi នឹងថ្វាយដង្វាយឡើងជីដូនជីតា និងព្រះអាទិទេព ដើម្បីថ្លែងអំណរព្រះគុណសម្រាប់ឆ្នាំចាស់ប្រកបដោយសេចក្ដីសុខ ហើយបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដំណាំរីកលូតលាស់បានល្អ ក្នុងឆ្នាំថ្មី។ |
|
នៅពេលដែលពិធីសែនដូនតាបញ្ចប់ ដង្វាយដ៏ប្រពៃបំផុតនឹងត្រូវបានកូនចៅនាំយកទៅជូនលោកតាលោកយាយ និងឪពុកម្តាយ ដើម្បីបង្ហាញទឹកចិត្តកត្តញូតាធម៌ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។ |
|
សាច់ជ្រូកឆ្អើរផ្សែងគឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចខ្វះបានក្នុងពិធីបុណ្យ តេតរបស់ជនជាតិ Ha Nhi។ |
|
បងប្អូននារីត្រៀមរៀបចំសម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតបំផុតសម្រាប់ទទួលអំណរឆ្នាំថ្មីនិងជួបជុំជាមួយមិត្តភក្តិ។ |
|
បុណ្យតេតរបស់ជនជាតិ Ha Nhi នៅ Muong Te ជាធម្មតាប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃជាមួយនឹងសកម្មភាពលេងកំសាន្តជាច្រើន។ |
|
មិនថាក្មេងឬចាស់ទេ មនុស្សគ្រប់រូបរួមគ្នាលេងត្រែស្លឹកក្នុងថ្ងៃតេត។ |
|
យាយនិងចៅ នៅភូមិ Me Giong ឃុំ Ka Lang ស្វាគមន៍និទាឃរដូវថ្មី។ |
|
យុវនារីជនជាតិ Ha Nhi ដ៏ស្រស់ស្អាតក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។ |
|
ការសម្ដែងវប្បធម៌និងសិល្បៈគឺជាសកម្មភាពមិនអាចខ្វះបានក្នុងឱកាសបុណ្យ តេតរបស់ជនជាតិ Ha Nhi។ |
|
ថ្នាក់ដឹកនាំខេត្ត Lai Chau បានប្រគល់អំណោយដើម្បីអបអរសាទរបុណ្យតេតប្រពៃណីរបស់បងប្អូនជនជាតិ Ha Nhi នៅភូមិ Me Giong ឃុំ Ka Lang។ |
|
ក្នុងប៉ុន្មានថ្ងៃបុណ្យតេត ភូមិឃុំរបស់ជនជាតិ Ha Nhi ស្វាគមន៍ក្រុមភ្ញៀវជាច្រើនមកជូនពរ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជននៅមូលដ្ឋាន។ |
|
និទាឃរដូវបានមកដល់ភូមិជនជាតិ Ha Nhi នៅស្រុក Muong Te ខេត្ត Lai Chau។ |
Khac Kien - VOV