ភូមិវប្បកម្មធ្វើនំអន្សមប្រពៃណីTranh Khuc បានឈានចូលរដូវបុណ្យតេតឆ្នាំ២០២៤។
មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិ Tranh Khuc (ឃុំ Duyen Ha ខណ្ឌ ស្រុក Thanh Tri ទីក្រុងហាណូយ) គឺជាភូមិវប្បកម្មធ្វើនំអន្សមដ៏ល្បីល្បាញ និងធំជាងគេនៅទីក្រុងហាណូយ។
គ្រួសារប្រហែល៧០%នៅភូមិ Tranh Khuc នៅតែរក្សាបាននូវអាជីពធ្វើនំអន្សម(ក្នុងចំណោមគ្រួសារសរុប ៣០០គ្រួ) ក្នុងនោះមានគ្រឹះស្ថានធំៗចំនួនជាង១០។
នៅថ្ងៃពេញបូណ៌មី ឬនៅជិតបុណ្យតេតមកដល់ បរិយាកាសនៅទីនេះកាន់តែអ៊ូអរ និងមមាញឹក។
គ្រួសារលោកស្រី Nguyen Thi Dap (អាយុ ៦៣ ឆ្នាំ ម្ចាស់អាជីវកម្មធ្វើនំអន្សម) នៅប៉ុន្មានថ្ងៃជិតបុណ្យតេត ពោរពេញទៅដោយស្លឹកសាគូពណ៌បៃតង ហើយនំអន្សមនៅតែចំហុយ។ អ្នកស្រី Dap បានបន្តថា៖ “នាថ្ងៃធម្មតាគ្រួសារខ្ញុំបានខ្ចប់នំអន្សមពី ៣០០ ទៅ ៥០០ ក្នុងមួយថ្ងៃ ប្រសិនបើក្នុងឱកាសបុណ្យតេតយើងធ្វើបាន ១-៣ ពាន់នំក្នុងមួយថ្ងៃ”។

យើងតាមជើងប្រជាជនភូមិ Tranh Khuc របរធ្វើនំអន្សមនៅទីនេះគឺជារបរ "តំណពូជ" ដែលមានរាប់រយឆ្នាំមកហើយ។ អ្នកភូមិ Tranh Khuc បានចែករំលែកថា “អ្នកភូមិភាគច្រើនបានសិក្សាអាជីព ហើយចាប់ផ្តើមប្រកបរបរនេះតាំងពីកុមារភាព”។
មនុស្សម្នាក់ៗទទួលបន្ទុកដំណាក់កាលនីមួយៗ៖ អ្នកលាងស្លឹកសាគូ អ្នកធ្វើស្នូលនំ អ្នករុំនំ អ្នកចងជាដុំ។ល។
កត្តាដែលកំណត់រសជាតិឆ្ងុយឆ្ងាញ់របស់នំអន្សម គឺជាការជ្រើសរើសគ្រឿងផ្សំដោយប្រុងប្រយ័ត្ន។ អ្នកធ្វើនំត្រូវតែមានភាពម៉ត់ចត់និងល្អិតល្អន់ក្នុងការជ្រើសរើសស្លឹកសាគូ អង្ករ សណ្តែកខៀវ និងសាច់ជ្រូកបីជាន់។


ស្នូលធ្វើពីសាច់ជ្រូកបីជាន់ ឬសាច់សុទ្ធ ស្រោបស្នូលសណ្តែកខៀវ។
ដោយបានប្រកបរបរអស់រយៈពេលជាច្រើនឆ្នាំមកហើយ បាតដៃរបស់សិប្បករមានភាពប៉ិនប្រសប់ មិនចាំបាច់ប្រើពុម្ពទេ ក៏ធ្វើបានស្អាតដូចគ្នាដែរ ហើយបានវេចនំរួចរាល់ក្នុងរយៈពេលតិចជាង ៣០ វិនាទីប៉ុណ្ណោះ។

នៅពេលវេចនំរួចហើយ យកទៅស្ងោរក្នុងរយៈពេលចាប់ពី៨ទៅ១០ម៉ោង នឹងបង្កើតផលិតផលចុងក្រោយគឺជានំអន្សមដ៏ល្បីរបស់ភូមិ Tranh Khuc៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ