Dien Bien គឺជាតំបន់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២៤ ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ និងកីឡាជាបន្តបន្ទាប់នៅទូទាំងខេត្ត។ ក្នុងនោះពិធីបុណ្យផ្កាជើងគោត្រូវបានរៀបចំនាពាក់កណ្តាលខែមីនា គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ ឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Dien Bien ដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ (ពិធីបុណ្យផ្កា ឆ្នាំ ២០២៣)

ក្នុងរយៈពេលជិតមួយខែទៀត ពិធីបុណ្យផ្កាជើងគោ និងពិធីបើកឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅ
នៅតាមដងវិថីសំខាន់ៗជាច្រើននៅទីក្រុង Dien Bien Phu ផ្លូវជាតិតភ្ជាប់ពីស្រុក ទីក្រុងនានា និងជម្រាលភ្នំ ស្លឹកដើមជើងគោបានប្រែជាពណ៌លឿងជាបណ្តើរៗ ជំនួសមកវិញដោយពន្លក និងស្រទាប់ផ្កាសស្គុះនៅទឹកដី Dien Bien វីរភាព
នៅតាមដងវិថីសំខាន់ៗ ក្នុងជួរដើមជើងគោ មិត្តយុវវ័យជាំច្រើនបានជ្រើសរើសសំលៀកបំពាក់ស្អាតៗ ដើម្បីថតរូប រក្សាពេលវេលាដ៏ស្រស់ស្អាតនាដើមនិទាឃរដូវ
ផ្កាជើងគោកំពុងរីកជាសញ្ញានៃរដូវបុណ្យទាននៅទឹកដី Dien Bien

ទេសភាពដ៏ស្រស់បំព្រងនៅទីនេះកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា

ផ្កាជើងគោគឺជាផ្កាដ៏សាមញ្ញនៅតំបន់ខ្ពស់ភាគពាយ័ព្យ ដែល ផ្សារភ្ជាប់ជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីជាច្រើនរបស់ក្រុមជនជាតិភាគពាយ័ព្យ
ផ្កាជើងគោចាប់ផ្តើមរីកស្គុះស្គាយបង្អួតសម្រស់ស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤