ការរៀបចំការតុងតែងមុនពេលបើកពិធីបុណ្យផ្កាសាគូរ៉ាជប៉ុន នៅរដ្ឋធានីហាណូយ
VAN HOA -  
(VOVWORLD) - ពិធីបុណ្យផ្កាសាគូរ៉ាជប៉ុន (SaKura) ឆ្នាំ ២០១៨ នឹងប្រព្រឹត្ តទៅចាប់ពី ថ្ងៃទី ២៣ ដល់ ថ្ងៃទី២៦ ខែមីនា នៅសួនច្បារ Ly Thai To នៅខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងជប៉ុនរដ្ឋធានី ហាណូយ បានសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅប្រទេសវៀតណាមនឹងតាំងបង្ហាញផ្កាសាគូរ៉ាជប៉ុនចំនួនជាង ៥០ ដើម និង មែកឈើចំនួនប្រមាណ ១០.០០០ រួមទាំង ផ្កាជាច្រើនប្រភេទដែលនាំ មកពីទីក្រុង Da lat ខេត្ត Lam Dong (ភាគខាងត្បួងវៀតណាម)។
ព្រឹត្តិការណ៍នេះជាសកម្មភាពប្រចាំឆ្នាំ ដែលរួមចំណែកលើកកម្ពស់រូបភាពនៃ វប្បធម៌និងសម្រស់របស់ ប្រទេសជប៉ុន ដល់ប្រជាជនវៀតណាម ក៏ដូចជា ជា ឱកាសដ៏ល្អដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាង វៀតណាមនិងជប៉ុនផងដែរ៕
សូមឧទ្ទេសនាមអំពីរូបភាពមួយចំនួននៃការរៀបចំពិធីបុណ្យនេះ៖
ផ្កាសាគូរ៉ាងនិងផ្កាច្រើនប្រភេទដែលនាំមកពីទីក្រុង Da Lat ត្រូវបានគេប្រមូល នៅក្នុងពិធីបុណ្យ
|
បរិយាកាសធ្វើការរបស់បុគ្គលិកទាំងឡាយដើម្បីរៀបចំ និង តុងតែងពិធីបុណ្យផ្កា សាគូរ៉ាដែលបានចាត់ទុកជាព្រឹត្តិការវប្បធម៌គួរឲ្យរំពឹងទុកបំផុតរបស់ប្រជាជននៅរដ្ឋធានីហាណូយនាដើមឆ្នាំថ្មីប្រពៃណី
|
បុគ្គលិកទាំងអស់កំពុងធ្វើការយ៉ាងមមាញឹក
|
បុគ្គលិកកំពុងថែទាំកញ្ចុំផ្កាទាំងឡាយដើម្បីរៀបចំឲ្យពិធិបុណ្យដោយដោយជោគជ័យ
|
នារីម្នាក់មានក្តីសប្បាយរីករាយខណៈដែលថតរូបជាមួយផ្កាគ្រប់ប្រភេទនៅសួនច្បារនៃពិធីបុណ្យ
|
វេទិការនៃពិធីបុណ្យផ្កាសាគុរ៉ាជប៉ុនត្រូវបានបុគ្គលិករៀបចំឡើងយ៉ាងផ្ចិតផ្ចង់និង ឆាប់រហ័សដើម្បីបញ្ចប់ឲ្យទាន់ពេលវេលដែលកំណត់
|
VAN HOA