ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh

(VOVWORLD) - ខេត្ត Binh Dinh មិនត្រឹមតែមានសមុទ្រពណ៌ខៀវស្រស់ថ្លា និងឆ្នេរខ្សាច់សក្បុសប៉ុណ្ណោះទេ ទីនេះថែមទាំងមានផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងនិងទទួលយកបទពិសោធន៍ទៀតផង។

ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 1
ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Binh Dinh បានលេចចេញនៅលើផែនទីទេសចរណ៍ជាមួយនឹងផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាត ឆ្នេរដ៏រហោស្ថាន និងភូមិនេសាទដ៏សុខសាន្តត្រាណ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 2
ផ្លូវឆ្នេរសមុទ្រមិនត្រឹមតែជួយតភ្ជាប់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជា "មេដែក" ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តដំណើរផ្សងព្រេងទៀតផង។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 3
ផ្លូវជាតិលេខ ១D ជាផ្លូវឆ្នេរសមុទ្រដែលតភ្ជាប់ Binh Dinh និង Phu Yen។ ផ្លូវនេះមានប្រវែងប្រហែល ៣៣ គីឡូម៉ែត្រ ក្នុងនោះជាងពាក់កណ្តាលគឺស្ថិតនៅក្នុងភូមិសាស្ត្រ Binh Dinh។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 4
ផ្លូវនេះត្រូវបានគេស្គាល់ថាជាផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងតំបន់ភាគកណ្តាល ដោយលាតសន្ធឹងតាមបណ្ដោយឆ្នេរសមុទ្រ និងកាត់តាមភ្នំទាបៗដែលគ្របដណ្តប់ដោយព្រៃឈើបៃតង។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 5
នៅសងខាងផ្លូវគឺជាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកជាមួយនឹងឆ្នេរដ៏រហោស្ថាន។ ទីនេះគឺជាកន្លែងសម្រាប់ថតខ្សែភាពយន្តល្បីៗជាច្រើន ដែលជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ឈប់សម្រាក់និងទស្សនាថ្ងៃរះ ឬសម្របខ្លួនចូលក្នុងធម្មជាតិតំបន់ត្រូពិច។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 6
ផ្លូវ DT.៦៣៩ គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលមានប្រវែងសរុបជាង ១១៥ គីឡូម៉ែត្រ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 7
នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតនៅតំបន់ឆ្នេរខាងត្បូងនៃភូមិភាគកណ្ដាល ជាមួយនឹងទុនវិនិយោគសរុបជាង ៩០០០ ទ្រីលានដុង។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 8
នៅតាមបណ្តោយផ្លូវ DT.៦៣៩ មានរមណីយដ្ឋានល្បីៗជាច្រើន។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 9
ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងឆ្នេរសមុទ្រ Quy Nhon គឺផ្លូវ Xuan Dieu ដែលគេប្រៀបប្រដូចជា ខ្សែសូត្រដែលឱបក្រសោបទីក្រុងឆ្នេរសមុទ្រទាំងស្រុង។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 10
ជាមួយនឹងឆ្នេរសមុទ្រលាតសន្ធឹងតាមបណ្ដោយផ្លូវ នេះជាកន្លែងដ៏ល្អសម្រាប់ដើរលេង គយគន់ទេសភាពអស្តង្គត់ ឬទទួលទានអាហារសមុទ្រនៅតាមភោជនីយដ្ឋានក្បែរសមុទ្រ។

ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 11
ពេលថ្ងៃ ផ្លូវ Xuan Dieu មានភាពស្ងប់ស្ងាត់។ នៅពេលយប់ ទីនេះក្លាយជាផ្លូវទេសចរណ៍ដ៏អ៊ូអរជាមួយនឹងពន្លឺចែងចាំងយ៉ាងចិញ្ចែងចិញ្ចាច។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 12
ខ្សែផ្លូវក្រោមភ្នំឆ្លងកាត់សមុទ្រ Ky Co - Eo Gio (ភូមិនេសាទ Nhon Ly ទីក្រុង Quy Nhon) ពិតជារហោស្ថាននិងទាក់ទាញ។ ផ្លូវនេះនាំទៅកាន់កោះល្បីៗដែលមានទឹកពណ៌ខៀវថ្លា ផ្កាថ្មចម្រុះពណ៌ និងឆ្នេរថ្មប្លែកៗ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 13
មើលពីខាងលើ នៅសងខាងផ្លូវមានព្រៃស្រល់ ខាងមុខមានសមុទ្រខៀវលាយឡំជាមួយពពកនិងមេឃ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 14
ផ្លូវឆ្នេរសមុទ្រ Trung Luong - Cat Tien (ស្រុក Phu Cat) មានទេសភាពធម្មជាតិដ៏អស្ចារ្យ។ ផ្លូវឆ្នេរសមុទ្រនេះបានលេចចេញដូច «ឋានសួគ៌បោះជំរំ» សម្រាប់យុវជន។ 
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 15
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 16
ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោបំផុតនៅលើផ្លូវឆ្នេរសមុទ្រ Binh Dinh គឺស្ពានឆ្លងកាត់សមុទ្រ De Gi ដោយមានប្រវែងជិត ៤០០ ម៉ែត្រ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីដើមឆ្នាំ ២០២៣។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 17
ស្ពាននេះកាត់បន្ថយពេលវេលាធ្វើដំណើររវាងឃុំ Cat Khanh (ស្រុក Phu Cat) និងឃុំ My Thanh (ស្រុក Phu My) ពីជិតមួយម៉ោងមកត្រឹមប៉ុន្មាននាទីតែប៉ុណ្ណោះ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 18
ផ្លូវឆ្នេរសមុទ្រ Quy Nhon - Tam Quan កាត់តាមភូមិ Vinh Hoi (Phu Cat)។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 19
ផ្លូវនេះឆ្លងកាត់ព្រៃចាស់ៗនិងជួរភ្នំថ្មកំបោរ។
ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh - ảnh 20
ផ្លូវឆ្នេរសមុទ្រ Lo Dieu មាន ៣ មុខព័ទ្ធជុំវិញដោយភ្នំ មួយមុខទៀតបែរទៅសមុទ្រ។ ទឹកសមុទ្រនៅទីនេះមានលក្ខណៈពណ៌ខៀវថ្លា រលកទន់ភ្លន់ សមរម្យសម្រាប់ការហែលទឹក ជិះទូក និងស្ទូចត្រី។

ប្រតិកម្មទៅវិញ

ផ្សេងៗ