ពិព័រណ៍ “ដំណើរផ្សងព្រេងសត្វចង្រិតដូង”
CHIEU XUAN -  
(VOVWORLD) - ពិព័រណ៍ “ដំណើរផ្សងព្រេងរបស់ចង្រិតដូង” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ មករា ដល់ទី២៥ មិនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈសម័យទំនើប Vincom (VCCA) លេខ៧២វិថី Nguyen Trai ទីក្រុងហាណូយ។
ពិព័រណ៍ “ដំណើរផ្សងព្រេងរបស់ចង្រិតដូង” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ មករា ដល់ទី២៥ មិនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈសម័យទំនើប Vincom (VCCA) លេខ៧២វិថី Nguyen Trai ទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធីបើកពិព័រណ៍។ |
ពិព័រណ៍នេះដាក់តាំងបង្ហាញនូវស្នាដៃជាច្រើនខាងវិចិត្រសិល្បៈ សិល្បៈបង្ហាញនិងសិល្បៈចម្លាក់ ដែលត្រូវបានបំផុសគំនិតពីរឿង “ដំណើរផ្សងព្រេងសត្វចង្រិតដូង” របស់អ្នកនិពន្ធ To Hoai។ នេះជាស្នាដៃឯកនៃខឿនអក្សរសាស្ត្រវៀតណាម។
លំហរតាំងបង្ហាញមានផ្ទៃដី៤០០០ម៉ែត្រក្រឡារបស់ VCCA គឺធំល្មម ដើម្បីបង្កើតឡើងដំណើរផ្សងព្រេងក្នុង
ពិភពសត្វចង្រិតដូង។
មិនត្រឹមតែបានវិលត្រឡប់ទៅកុមារភាពរបស់ខ្លួនប៉ុណ្ណោះទេ ទស្សនិកជនថែមទាំងឃើញការគួបផ្សំរវាងអក្សរសាស្ត្រជាមួយវិចិត្រសិល្បៈវៀតណាម តាមរយៈវណ្ណកម្មល្បីល្បាញ ហើយមានឱកាសស្វែងយល់បន្ថែមអំពីសិល្បៈករជួរមុខក៏ដូចជាសិល្បៈករវ័យក្មេងមានទេពកោសល្យរបស់វៀតណាមផងដែរ។
ចំណុចលេចធ្លោក្នុងពិព័រណនេះ គឺគំរូចង្រិតដូងធំសម្បើមដោយប្រវែង១៥ម៉ែត្រ កំពស់៤,៥ម៉ែត្រ ក្នុងទង្វើកំពុងលោតឡើង។
មកទស្សនាពិព័រណ៍នេះ មនុស្សយើងហាក់ដូចជាល្អិតតាចជាងក្នុងពិភពសត្វចង្រិតដូង។ ប្រភេទសត្វល្អិតផ្សេងៗដូចជា កណ្ដូប និងកណ្ដូបសេះ ត្រូវបានធ្វើឡើងពីវត្ថុធាតុដើមដ៏សម្បូរ តាមនោះ បង្កើតឡើងពិភព មួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងឱកាសនេះ វត្ថុអនុស្សាវរីយ៍ទាក់ទិនដល់អ្នកនិពន្ធ To Hoai និងវណ្ណកម្មបោះពុម្ភផ្សាយដំបូងក្នុង “ដំណើរផ្សងព្រេងរបស់ចង្រិតដូង” ក៏ត្រូវបានយកមកតាំងបង្ហាញដែរ។ ការសម្រាំងនេះគួរឲ្យរំភើបចិត្តយ៉ាងខ្លាំងចំពោះអ្នកអានជាច្រើនជំនាន់ដែលធ្លាប់តាមដាននិងស្រឡាញ់ដំណើរផ្សងព្រេងរបស់ចង្រិតដូង។
ពិព័រណ៍នេះមានការចូលរួមរបស់សិល្បៈករខ្សែភាពយន្តគំនូរជីវចល Truong Qua សិល្បៈករខ្សែភាពយន្ត Ngo Manh Lan វិចិត្រករ Thanh Chuong វិចិត្រករ Ta Huy Long វិចិត្រករ Vu Xuan Hoan និងវិចិត្រករ Dau Thi Ngoc Vinh៕
CHIEU XUAN