ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ

(VOVWORLD) - ភូមិផ្កា Sa Dec - ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិចវៀតណាម បានចូល រដូវផ្កាបុណ្យតេត ជាមួយនឹងពណ៌ស្រស់
ឆើតឆាយ និងបរិយាកាសសប្បាយអ៊ូអរ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។

ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 1
ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសនិទាឃរដូវ បានគ្របដណ្ដប់លើភូមិផ្កា Sa Dec (ខេត្ត Dong Thap)។ ខុសពីរយៈពេលដ៏មមាញឹកជិតបុណ្យតេត ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេតនៅ Sa Dec មានសម្រស់ដ៏ទន់ភ្លន់ជាង។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 2
ផ្កាមិនទាន់រីកពេញចំការនៅឡើយទេ ប៉ុន្តែសម្រស់ផ្កាក៏គ្រប់គ្រាន់ហើយដើម្បីធ្វើឱ្យតំបន់នេះភ្លឺចែងចាំង។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 3
ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេត ក៏ជារយៈពេលដែលអ្នកដាំផ្កាចាប់ផ្តើមជាប់រវល់ផងដែរ។ ជារៀងរាល់ថ្ងៃនៅក្នុងសួនផ្កា ពួកគេសុទ្ធតែជាប់រវល់ជាមួយនឹងកាលវិភាគនៃការថែទាំ ដាក់ជី ស្រោចស្រពទឹក និងបង្ការកំចាត់សត្វល្អិត ដើម្បីធានាថាផ្ការីកទាន់ពេលវេលា។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 4
រូបភាពនៃទង់ជាតិក្រហមផ្កាយមាស និងបេះដូងដែលបង្កើតឡើងពីផើងផ្កា Sa Dec ត្រូវបានដាក់នៅមជ្ឈមណ្ឌលភូមិផ្កា។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 5
ទោះបីជាមិនទាន់ដល់រយៈពេលលក់ដ៏មមាញឹកបំផុតក៏ដោយ ប៉ុន្តែបរិយាកាសនៃរដូវប្រមូលផល បានលេចចេញយ៉ាងច្បាស់នៅលើមុខកសិករម្នាក់ៗ។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 6
កសិករនៅ Sa Dec ជាប់រវល់នឹងការថែទាំផ្កា ត្រៀមរៀបចំសម្រាប់រដូវផ្កាបុណ្យតេត។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 7
តាមការគ្រោងទុក បរិមាណផ្កាដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងបុណ្យតេតឆ្នាំ ២០២៦ នឹងមានប្រមាណពី ១,៣ - ១,៤ លានកន្ត្រកផ្កាតាំងលម្អ ដែលភាគច្រើនជាផ្កាគ្រីសានគ្រប់ប្រភេទ។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 8
បច្ចុប្បន្ន ភូមិផ្កា Sa Dec មានប្រជាជនជាង ៤០០០ គ្រួសារដែលផលិតផ្កា និងរុក្ខជាតិតាំងលម្អ ដោយមានផ្ទៃដីជិត ១,០០០ ហិកតា។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 9
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 10
"ឥឡូវនេះជាដំណាក់កាលសំខាន់បំផុត។ ផ្កាត្រូវតែមានរូបរាងស្អាត ពន្លកស្មើៗគ្នា និងពណ៌ត្រឹមត្រូវ។ បើមានកំហុសតែពីរបីថ្ងៃ ក៏បាត់រដូវបុណ្យតេតដែរ”។ ម្ចាស់សួនផ្កាម្នាក់បានចែករំលែកយ៉ាងដូច្នេះ។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 11
ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសទៅទស្សនាភូមិផ្កា Sa Dec នៅដើមរដូវ។ បើប្រៀបធៀបទៅនឹងរដូវមមាញឹកនៅចុងឆ្នាំ ចំនួនភ្ញៀវទេសចរនៅពេលនេះគឺល្មមៗ មិនមានមនុស្សច្រើនពេកទេ។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 12
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅក្បែរបេះដូង Sa Dec។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 13
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 14
ក្រុមយុវជន ក្រុមគ្រួសារ និងភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ និងខេត្តជិតខាងដើរលេងកម្សាន្ត ថតរូប និងរីករាយនឹងបរិយាកាសនិទាឃរដូវដែលកំពុងរីកសាយភាយជាបណ្ដើរៗ។
ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ - ảnh 15
 
ភូមិផ្កា Sa Dec ត្រូវបានបង្កើតឡើងប្រហែល ៣០០ ឆ្នាំមុន ដែលមានទីតាំងនៅតាមបណ្តោយទន្លេ Tien។ ទីនេះត្រូវបានចាត់ទុកថាជាភូមិផ្កាធំជាងគេនៅក្នុងតំបន់ភាគខាងលិច។ 
នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានទទួលស្គាល់របរដាំដុះផ្កាតាំងលម្អ Sa Dec នៅក្នុងសង្កាត់ Sa Dec ខេត្ត Dong Thap ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដែលជាប្រភេទចំណេះដឹងប្រជាប្រិយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ