(VOVWORLD) - នៅក្នុងបរិយាកាសដ៏ពិសិដ្ឋនៃកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam មហោស្រព Thang Long – ហាណូយ ឆ្នាំ២០២៥ បានបើកចេញផ្ទាំងគំនូរដ៏ចម្រុះពណ៌ ជាកន្លែងប្រមូលផ្តុំនូវភាពប្រណិតនៃភូមិសិប្បកម្ម ម្ហូបអាហារ និងវប្បធម៌នៃតំបន់នានាទូទាំងប្រទេស ដោយបង្កើតឡើងដំណើរបេតិកភណ្ឌពោរពេញទៅដោយចំណាប់អារម្មណ៍នៅចំកណ្តាលរដ្ឋធានី។
ពិធីបើកមហោស្រពដោយប្រធានបទ "ការប្រមូលផ្តុំនៃបេតិកភណ្ឌ" បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅមណ្ឌលអគារ Thai Hoc ក្នុងបរិវែណ Van Mieu - Quoc Tu Giam ដោយបើកសកម្មភាពជាបន្តបន្ទាប់នៃមហោស្រព Thang Long – ហាណូយ ឆ្នាំ២០២៥។
បរិយាកាសវប្បធម៌នៃតំបន់នានាទូទាំងប្រទេសប្រមូលផ្តុំគ្នានៅVan Mieu - Quoc Tu Giam ។

វប្បធម៌គងឃ្មោះនៃតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ត្រូវបានបង្ហាញឡើងវិញនៅក្នុងមហោស្រព។
សិប្បការិនី H Bowh Hmok (ខេត្តដាក់ឡាក់) បង្ហាញបច្ចេកទេសប៉ាក់ប្រពៃណីនៅចំពោះមុខអ្នកទស្សនានៅ Van Mieu - Quoc Tu Giam។
ខ្សែអំបោះពណ៌ក្រហម ពណ៌លឿង និងពណ៌បៃតងបង្កើតជាក្បូរក្បាច់រចនាប្រពៃណី នាំយកខ្យល់ដង្ហើមនៃតំបន់ព្រៃភ្នំដ៏ធំសម្បើម មកកាន់ទីក្រុងហាណូយ។
កន្លែងតាំងបង្ហាញអាវផាយ Hue នៅក្នុងមហោស្រព - ជាកន្លែងដែលវប្បធម៌នៃរាជវង្ស Nguyen លាយបញ្ចូលជាមួយភាពច្នៃប្រឌិតនៃសហសម័យ។
សម្រាំងអាវផាយ Hue របស់អ្នករចនាមូដ Tran Thien Khanh បង្ហាញឡើងវិញនូវសុភាពសម្រស់ដ៏ប្រណិតនៃអតីតរាជធានី។
សិប្បករភូមិរបរធ្វើកក់ Kim Son ត្បាញដើមកក់នីមួយៗយ៉ាងហ្មត់ចត់ ដោយរក្សាប្រពៃណីសិប្បកម្មដ៏យូរអង្វែងរបស់ខេត្ត Ninh Binh។
ដួន កន្ត្រក និងកន្ទេលកក់ ត្រូវបានត្បាញដោយដៃ បង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជន Kim Son។
សិប្បករ Do Van Tan ភូមិរបរធ្វើកក់ Kim Son ខេត្ត Ninh Binh បានចែករំលែកថា៖ "ផលិតផលនីមួយៗមិនត្រឹមតែជារបស់របរប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពប្រណិតនៃកម្លាំងពលកម្ម និងសេចក្តីស្រឡាញ់ចំពោះស្រុកកមណើតទៀតផង។ ដោយត្រូវបានឧទ្ទេសនាមនៅ Van Mieu របរសិប្បកម្មធ្វើកក់ ហាក់ដូចជារស់ឡើងវិញ និងតភ្ជាប់ជាមួយយុវជនជំនាន់ក្រោយ ដោយនាំមកនូវព្រលឹងនៃភ្នំទន្លេ Kim Son ខិតមកជិតអ្នកទស្សនារដ្ឋធានី”។
សិប្បករឆ្នើម Le Van Nguyen ភូមិប៉ាក់ Khoai Noi ឃុំ Chuong Duong ទីក្រុងហាណូយ ឧទ្ទេសនាមបច្ចេកទេសប៉ាក់ប្រពៃណីនៅក្នុងមហោស្រពThang Long។ តាមរយៈការប៉ាក់យ៉ាងល្អិតល្អន់ លោកបាននាំព្រលឹងនៃសិប្បកម្មបុរាណឱ្យកាន់តែខិតមកជិតសាធារណជន ដោយជួយអ្នកទស្សនាឱ្យទទួលបទពិសោធន៍ និងចាប់អារម្មណ៍ពីតម្លៃវប្បធម៌ដ៏រស់រវើកនៃទីក្រុងហាណូយ។
សិប្បករបង្ហាញការត្បាញសូត្រប្រពៃណី យ៉ាងហ្មត់ចត់ដោយសរសៃសូត្រនីមួយៗ ដើម្បីបង្កើតជាផ្ទាំងសូត្រដ៏ទន់រលោង។
កន្លែងតាំងពិព័រណ៍នៅមហោស្រព Thang Long - ហាណូយ នាំមកនូវបទពិសោធន៍ដ៏រស់រវើក ជួយអ្នកទស្សនាឱ្យទទួលអារម្មណ៍ពីសម្រស់ដ៏ប្រណិត និងតម្លៃវប្បធម៌យូរអង្វែងនៃមុខរបរតម្បាញរបស់វៀតណាម។
សិប្បករយកចិត្តទុកដាក់លើលំនាំរចនាលម្អិតនីមួយៗ នាំអ្នកទស្សនាឱ្យទទួលបទពិសោធន៍នៃភាពប្រណិត បាតដៃប៉ិនប្រសប់ និងតម្លៃយូរអង្វែងនៃរបរសិប្បកម្មរបស់ទីក្រុងហាណូយ។
ស្តង់តាំងពិព័រណ៍ខ្មុកម្រ័ក្សណ៍ Ha Thai ទាក់ទាញការយកចិត្តទុកដាក់ជាមួយនឹងថូ ថាស និងប្រអប់ដ៏ប្រណិត។ លំនាំរចនានីមួយៗ សុទ្ធតែនិទានរឿងអំពីបេតិកភណ្ឌរបស់ទីក្រុងហាណូយ ជាកន្លែដែលសម្រស់ប្រពៃណីលាយបញ្ចូលជាមួយភាពច្នៃប្រឌិតសហសម័យ។
ស្តង់តាំងពិព័រណ៍ខ្មុកម្រ័ក្សណ៍ Ha Thai នៅមហោស្រព Thang Long - ហាណូយ គឺជាកន្លែងដែលអ្នកទស្សនាអាចគយគនភាពស្រស់ស្អាតនៃសិប្បកម្មប្រពៃណី និងស្មារតីច្នៃប្រឌិតបែបសហសម័យរបស់ភូមិសិប្បកម្មនៅរដ្ឋធានី។
សិប្បករ Do Hung Chieu មកពីភូមិសិប្បកម្ម ខ្មុកម្រ័ក្សណ៍ Ha Thai ឃុំ Hong Van ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ចូលរួមមហោស្រព Thang Long - ហាណូយ ឆ្នាំ២០២៥ ភូមិសិប្បកម្មបាននាំមកនូវផលិតផលសំខាន់ចំនួនពីរប្រភេទ។ ទីមួយគឺស្នាដៃវប្បធម៌វៀតណាម ដែលបង្ហាញតាមរយៈការសម្តែងអាយ៉ង សកម្មភាពធ្វើស្រែចម្ការ និងជីវភាពប្រចាំថ្ងៃ ដែលជួយអ្នកទស្សនាឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណី។ ទីពីរគឺផលិតផលកាដូរទំនើបៗ ដែលឧទ្ទេសនាមពីរូបភាពនៃមាតុភូមិ និងប្រទេសជាតិដល់មិត្តភក្តិទាំងក្នុងស្រុក និងអន្តរជាតិ”។
ដួនភូមិ Chuong ដ៏ប្រណិតត្រូវបានដាក់តាំងបង្ហាញនៅមហោស្រព Thang Long - ហាណូយ ដោយបង្ហាញពីបច្ចេកទេសប្រពៃណី និងសម្រស់វប្បធម៌ពិសេសរបស់រដ្ឋធានី។
សិប្បការិនី Ta Thu Huong មកពីភូមិសិប្បកម្មដួន Chuong បានចែករំលែកថា៖ “មួកដួននីមួយៗគឺជាការប្រមូលផ្តុំនៃបាតដៃប៉ិនប្រសប់និងស្មារតីច្នៃប្រឌិតរបស់ប្រជាជនហាណូយ។ ដោយនាំយកផលិតផលរបស់ខ្លួនទៅចូលរួមមហោស្រពនេះ យើងសង្ឃឹមថា អ្នកទស្សនានឹងមានអារម្មណ៍អំពីតម្លៃវប្បធម៌ប្រពៃណី និងពិសោធន៍សម្រស់ស្អាតដ៏វិសេសវិសាលរបស់ភូមិសិប្បកម្ម។
សិប្បករ Nguyen Viet Minh មកពីភូមិប្រហិត Uoc Le បានចែករំលែកថា៖ “ផលិតផលប្រហិត គឺជាលទ្ធផលនៃបទពិសោធន៍និងទឹកចិត្តរបស់ប្រជាជន Uoc Le ជាច្រើនជំនាន់”។ យើងសង្ឃឹមថា អ្នកទស្សនានឹងពិសោធន៍សិប្បកម្មប្រពៃណី យល់ច្បាប់ពីវប្បធម៌ភោជនាហារហាណូយ និងតម្លៃស្មារតីនៃភូមិសិប្បកម្ម។
អ្នកទស្សនាមានការរំភើបរីករាយ ដោយបានមើលឃើញប្រហិតមួយដើមមានទម្ងន់ជាង ១០០គីឡូក្រាម នៅឯមហោស្រព Thang Long - ហាណូយ។ ផលិតផលរបស់ភូមិប្រហិត Uoc Le មិនត្រឹមតែជាម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃវប្បធម៌និងស្មារតីសិប្បកម្មប្រពៃណីរបស់ទីក្រុងហាណូយទៀតផង។
មុខម្ហូបប្រពៃណីរបស់ទីក្រុងហាណូយត្រូវបានបង្ហាញនៅឯមហោស្រព Thang Long - ហាណូយ ចាប់ពី ហ្វើ ប៊ុនឆា និងប្រហិត រហូតដល់មុខម្ហូបពិសេសប្រចាំតំបន់នានាផងដែរ។ អ្នកទស្សនាអាចេពិសារនិងពិសោធន៍វប្បធម៌ម្ហូបអាហារដែលមានអាយុកាលយូរលង់ណាស់មកហើយ ដោយមានចំណាប់អារម្មណ៍អំពីព្រលឹងរដ្ឋធានី នៅនឹងបរិយាកាស Van Mieu – Quoc Tu Giam។
តំបន់ភោជនាហារនៅមហោស្រព Thang Long - ហាណូយមានភាពអ៊ូអរជាមួយនឹងមុខម្ហូបបែបជនបទ និងច្នៃប្រឌិត។ អ្នកទស្សនាអាចពិសាររសជាតិប្រពៃណីដោយផ្ទាល់ និងពិសោធន៍វប្បធម៌ភោជនាហារដែលមានអាយុកាលយូរលង់ណាស់មកហើយរបស់ទីក្រុងហាណូយ និងតំបន់នានាទូទាំងប្រទេស៕