(VOVWORLD) - ការតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក” នាំមកនូវពិភពចម្រុះពណ៌ជាមួយនឹងស្នាដៃរូបចម្លាក់ដាយណូស័រ និងរូបសត្វដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្កើតឡើងពីប្រដាប់ក្មេងលេងចាស់ៗរាប់ពាន់។

នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ជប៉ុន (២៧ Quang Trung ហាណូយ) កំពុងប្រព្រឹត្តទៅ ការតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក” ដោយបង្ហាញស្នាដៃសិល្បៈប្លែកៗរបស់វិចិត្រករជប៉ុនល្បីឈ្មោះអន្តរជាតិ គឺលោក Fuji Hiroshi។
វិចិត្រករ Fuji Hiroshi បានឲ្យដឹងថា ដោយយល់ដឹងថា ការអភិវឌ្ឍយ៉ាងខ្លាំងនៃផលិតផលផ្លាស្ទិក កំពុងបង្កគ្រោះថ្នាក់ដល់បរិស្ថាន លោកបានចាប់ផ្តើមដំណើរការប្រែក្លាយវត្ថុដែលគេបោះចោល ទៅជាស្នាដៃសិល្បៈ ដោយផ្សព្វផ្សាយសារអំពីបរិស្ថាន និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់។
វិចិត្រករ Fuji Hiroshi បានចែករំលែកថា "ខ្ញុំបានគិតពីរូបភាពដាយណូស័រ ជាសត្វដែលនៅគង់វង្សអស់រយៈពេលរាប់លានឆ្នាំ ហើយនៅតែបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះហើយ ទើបខ្ញុំជ្រើសរើសដាយណូស័រធ្វើជានិមិត្តសញ្ញាសម្រាប់ស្នាដៃប្លាស្ទិករបស់ខ្ញុំ។ រូបថត៖ Hong Hai/Vietnam+


ពីប្រដាប់ក្មេងលេងចាស់ៗរាប់ពាន់ប្រភេទ វិចិត្រករបានបង្កើតឡើងស្នាដៃដ៏គួរអោយចាប់អារម្មណ៍អំពីដាយណូស័រនិងសត្វព្រៃមួយចំនួន។

ការតាំងពិព័រណ៍សិល្បៈ "យុគសម័យប្លាស្ទិក" នាំមកនូវបរិយាកាសចម្រុះពណ៌។
ស្នាដៃនីមួយៗត្រូវបានផលិតចេញពីប្រដាប់ក្មេងលេងប្លាស្ទិករាប់ពាន់ដែលមានទំហំនិងការរចនាផ្សេងៗគ្នា។
នៅឯការតាំងពិព័រណ៌ អ្នកទស្សនាអាចស្វែងរកបានយ៉ាងងាយស្រួលនូវប្រដាប់ប្រដាក្មេងលេងដែលធ្លាប់ស្គាល់ ដូចជារូបតុក្កតាជប៉ុនល្បីៗ រួមទាំង Doraemon, Pikachu, Hello Kitty...

ស្នាដៃនីមួយៗត្រូវបានដំឡើងយ៉ាងលម្អិត។

ជាមួយនឹងរូបភាពចម្រុះពណ៌ ការតាំងពិពណ៌ "យុគសម័យប្លាស្ទិក" បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសកុមារ។

ពេលទៅទស្សនាការតាំងពិពណ៌ សាធារណជនអាចចូលរួមកម្មវិធីលេងកម្សាន្តសប្បាយៗដែលមានអំណោយដ៏ទាក់ទាញនៅទីនេះ។
ពិព័រណ៍នេះត្រូវបានបើកទ្វារដោយមិនគិតថ្លៃ រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលផ្លាសប្តូរវប្បធម៌ជប៉ុន នៅវៀតណាម លេខ ២៧ Quang Trung ខណ្ឌ Hoan Kiem ទីក្រុងហាណូយ៕
យោងតាមការស្ថិតិរបស់ក្រសួងកសិកម្មនិងបរិស្ថាន ជារៀងរាល់ឆ្នាំ វៀតណាមបានបញ្ចេញកាកសំណល់ប្លាស្ទិកប្រហែល ១,៨ លានតោនទៅក្នុងបរិស្ថាន ដែលក្នុងនោះ ០,២៨ - ០,៧៣ លានតោនត្រូវបានបញ្ចេញចោលទៅក្នុងសមុទ្រ (ស្មើនឹង ៦% នៃកាកសំណល់ប្លាស្ទិកសរុបដែលបានបញ្ចេញទៅក្នុងសមុទ្រទូទាំងពិភពលោក)។ ការតាំងពិព័រណ៍ "យុគសម័យប្លាស្ទិក" នាំមកនូវសារដ៏ជ្រាលជ្រៅ និងដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកាកសំណល់ប្លាស្ទិកនៅទូទាំងសាកលលោក តាមនោះ ជួយផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពសាធារណៈ ឆ្ពោះទៅរកការការពារបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក៕