(VOVWORLD) - ម៉ោងផែនដី ឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីម៉ោង ២០៖៣០ ដល់ ២១៖៣០ នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ជាមួយនឹងសារ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ដោយសង្ឃឹមថា ប្រជាជន សហគ្រាស និងសហគមន៍ទាំងមូលនឹងរួមគ្នាដើម្បីរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន សន្សំសំចៃថាមពល ឆ្ពោះទៅអនាគតបៃតង និងនិរន្តរភាព។

នាពេលថ្មីៗនេះ នៅឯវិថីដើរថ្មើរជើង Tran Nhan Tong ខណ្ឌ Hai Ba Trung ទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរៀបចំពិធីបំផុសចលនា “ប្រជាជនទាំងមូលសន្សំសំចៃថាមពល ជួយជ្រោមជ្រែងម៉ោងផែនដី ២០២៥” និងការរត់ប្រណាំងដើម្បីជួយជ្រោមជ្រែងចលនានេះ។ រូបថត៖ VOV
ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានឲ្យដឹងថា សកម្មភាពជាច្រើនដើម្បីជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ ២០២៥ ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរៀបចំឡើងក្នុងខែមីនានេះ។ ជាពិសេស ព្រឹត្តិការណ៍បិទភ្លើងរយៈពេលមួយម៉ោង ដើម្បីជួយជ្រោមជ្រែងម៉ោងផែនដី នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ២០៖៣០នាទី ដល់ម៉ោង ២១៖៣០ នាទី ថ្ងៃទី ២២ ខែមីនា។ រូបថត៖ VOV
ការរត់ប្រណាំងរួមចំណែកក្នុងការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារ “ការផ្លាស់ប្តូរបៃតង - អនាគតបៃតង”។ សកម្មភាពតូចតាចនីមួយៗនៅពេលរួមបញ្ចូលគ្នានឹងបង្កើតបានជារលកធំធេង នាំប្រទេសយើងឆ្ពោះទៅអនាគតកាន់តែបៃតង និងនិរន្តរភាពជាង”។ រូបថត៖ VOV
ជួយជ្រោមជ្រែងម៉ោងផែនដី ២០២៥ ខេត្ត-ក្រុងជាច្រើនបានជំរុញការងារឃោសនានិងចលនាប្រជាជនឱ្យចូលរួមក្នុងយុទ្ធនាការនេះ។
បុគ្គលិកនៃក្រុមហ៊ុនថាមពលអគ្គិសនី Phu Tien (Hung Yen) ផ្សព្វផ្សាយម៉ោងផែនដី - សន្សំសំចៃអគ្គិសនីនៅស្រុក Phu Cu ។ រូបថត៖ icon.com.vn
ក្រុមហ៊ុនថាមពលវារីអគ្គិសនី An Khe – Ka Nak (ទីក្រុង Quy Nhon, Binh Dinh) បានរៀបចំសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយសារនៃយុទ្ធនាការនេះ។ រូបថត៖ tapchicongthuong.vn
បុគ្គលិកនៃក្រុមហ៊ុនថាមពលវារីអគ្គិសនី An Khe - Ka Nak បានដង្ហែក្បួនដោយបញ្ជូនសារអំពីការសន្សំសំចៃថាមពល ការពារបរិស្ថាន និងជំរុញការជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៥ សម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ Quang Trung (ទីក្រុង Quy Nhon, Binh Dinh)។ រូបថត៖ tapchicongthuong.vn
ខេត្ត Ha Giang បានលើកផ្ទាំងបដានៅតាមដងផ្លូវ ដើម្បីចលនាប្រជាជនឲ្យជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៥។ ប្រជាជនអាចអានឯកសារ និងមើលវីដេអូណែនាំអំពីការសន្សំសំចៃអគ្គិសនីនៅផ្ទះ ដោយស្កែន QR-Code នៅលើផ្ទាំងបដា។ រូបថត៖ baohagiang
តារាល្បីៗជាច្រើនក៏បានផ្ញើសារ “ការផ្លាស់ប្តូរបៃតង - អនាគតបៃតង” តាមរយៈសកម្មភាពជាក់ស្តែង។ (ក្នុងរូបថត៖ បវរកញ្ញារង Dinh Ngan Ha អំពាវនាវដល់យុវជនចូលរួមសកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ ២០២៥។ រូបថត៖ tapchicongthuong.vn)
កីឡាករបាល់ទាត់ Nguyen Tien Linh និងបវរកញ្ញារង Miss Earth Vietnam ២០២៣ Hoang Thi Kim Chi បានចូលរួមពិធីបំផុសយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៥ នៅខេត្ត Binh Duong។ រូបថត៖ Thuan Uyen/qdnd.vn
ឯកអគ្គរដ្ឋទូតតំណាងយុទ្ធនាការម៉ោងផែនដី និងយុវជនខេត្ត Binh Duong ចូលរួមជិះកង់ដង្ហែរក្បួន ដើម្បីផ្សព្វផ្សាយយុទ្ធនាការ។ រូបថត៖ Thuan Uyen/qdnd.vn
នាថ្ងៃទី២២ ខែមីនា នៅតំបន់បឹង Hoan Kiem ខណ្ឌ Hoan Kiem ទីក្រុងហាណូយ រៀបចំពិធីបំផុសយុទ្ធនាការ ម៉ោហផែនដី ឆ្នាំ ២០២៥ ជាមួយនឹងសកម្មភាពអន្តរកម្មសហគមន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីបរិស្ថាន អាកាសធាតុ និងថាមពល។ រូបថត៖ QT/baoquocte.vn
ជាមួយនឹងសារ “ការផ្លាស់ប្តូរបៃតង – អនាគតបៃតង” ម៉ោងផែនដី ឆ្នាំ ២០២៥ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរទៅរកវិធីសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងស្និទ្ធិស្នាលជាមួយបរិស្ថាន ដើម្បីឆ្ពោះទៅរកអនាគតបៃតងសម្រាប់ភពផែនដី។ រូបភាព៖ គណៈរៀបចំ