ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ

(VOVWORLD) - នាពេលថ្មីៗនេះ ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានក្រុមប្រឹក្សាឧទ្យានភូគព្ភសាស្ត្រសកលវាយតម្លៃនិងបោះឆ្នោតទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ។

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 1ឧទ្យានភូគព្ភសាស្ត្រ Lang Son មានទីតាំងស្ថិតក្នុងស្រុកនិងទីក្រុងចំនួន ៨ គឺ Bac Son, Chi Lang, Huu Lung, Loc Binh, Van Quan និងទីក្រុង Lang Son ដោយមានផ្ទៃដីសរុប ៤.៨៤២,៥៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជិត ៦២៧.០០០ នាក់ ស្មើរនឹងប្រហែល ៥៨% នៃផ្ទៃដីនិង ៧៨% នៃចំនួនប្រជាជនរបស់ខេត្ត Lang Son ។

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 2

រូបភាព៖ daidoanket.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Lang Son បង្កើតឡើងនៅឆ្នាំ ២០២១ ក្រោមប្រធានបទ “លំហូរជីវភាពនៅទឹកដីពិសិដ្ឋ” រួមមានដំណើរទេសចរណ៍ចំនួន ៤ ជាមួយទីតាំងទស្សនាសរុបចំនួន ៣៨កន្លែង។

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 3ឧទ្យានភូគព្ភសាស្ត្រ Lang Son មានភាពសុខដុមរមនារវាងសម្រស់ធម្មជាតិនិងជីវភាពរបស់អ្នកស្រុក។

ឧទ្យានភូគព្ភសាស្ត្រ Lang Son គឺជាឧទ្យានភូគព្ភសាស្ត្រដ៏ធំបំផុតមួយក្នុងប្រទេសវៀតណាម ហើយមានតម្លៃពិសេសជាច្រើន។ ដំបូងបង្អស់គឺតម្លៃភូគព្ភសាស្ត្រ ភូមិសាស្ត្រ និងទេសភាព។

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 4ឧទ្យានភូគព្ភសាស្ត្រ Lang Son មានប្រព័ន្ធបេតិកភណ្ឌភូគព្ភសាស្ត្រដ៏សម្បូរបែបនិងចម្រុះ។ រូបថត៖ Van Dat/TTXVN

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 5ជ្រលង Na Duong ស្រុក Loc Binh ត្រូវបានបង្កើតឡើងប្រហែល ៤០ លានឆ្នាំមុន។ រូបថត៖ Van Dat/TTXVN

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 6ឧទ្យានភូគព្ភសាស្ត្រមានទេសភាពល្បីៗជាច្រើនដែលទាក់ទាញមនុស្ស។ រូបភាព៖ កាសែត Nhan Dan

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 7ជ្រលងភ្នំ Bac Son ។ រូបភាព៖ langsontourism.com.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 8ឆ្អឹងខ្នងដាយណូស័រ។ រូបភាព៖ langsontourism.com.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 9រូងភ្នំ Gio។ រូបភាព៖ langsontourism.com.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son មានកន្លែងជាច្រើនគោរពបូជាព្រះអាទិទេពនៅក្នុងជំនឿគោរពបូជាព្រះម៉ែបីអង្គ ដែលលេចធ្លោបំផុតគឺប្រាសាទ Bac Le;  ភូមិជនជាតិ Tay និង Nung... ជាមួយនឹងលក្ខណៈវិសេសវិសាលក្នុងជីវភាពប្រចាំថ្ងៃ ម្ហូបអាហារ និងសំលៀកបំពាក់...។

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 10ប្រាសាទ Bac Le ។ រូបភាព៖ Nhan Dan

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ - ảnh 11បងប្អូនជនជាតិភាគតិចនៅខេត្ត Lang Son ឧទ្ទេសនាមនាំពីសម្រស់វប្បធម៌ជនជាតិដើមភាគតិច។ រូបភាព៖ Nhan Dan

ការទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រ Lang Son ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ នឹងជួយខេត្ត Lang Son មានកម្លាំងចលករ ក៏ដូចជាឱកាសប្រមូលប្រភពធនធានបន្ថែមទៀត ដើម្បីបង្កើននិងជំរុញការគ្រប់គ្រង អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌភូគព្ភសាស្ត្រ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ បុរាណវិទ្យា និងជីវចម្រុះ ក៏ដូចជាតំបន់ទេសភាពដ៏វិសេសវិសាលនៃខេត្ត Lang Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ