ទីក្រុងហូជីមិញអភិវឌ្ឍន៍បណ្ដាផលិតផលទេសចរណ៍ក្នុងក្របខ័ណ្ឌពេលរាត្រី |
នាឆ្នាំ ២០១៧ ផ្នែកទេសចរណ៍ទីក្រុងហូជីមិញប្រមូលផ្តុំធ្វើអាជីវកម្មផលិតផល ទេសចរណ៍ពោរពេញទៅដោយសក្តានុភាពខាងផ្លូវទឹក ព្រឹត្តិការណ៍និង festival វប្បធម៌ទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងជាលើកដំបូងដូចជា៖ festival សម្តែងម៉ូដនិង បច្ចេកវិទ្យា សិល្បៈតាមដងវិថី ។ល។ ដែលទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅ ប្រទេសជាច្រើនកុះករ។
ប៉ុន្តែ តាមអគ្គនាយកក្រុមហ៊ុនទេសចរណ៍ Saigon (Saigontourist) លោក Tran Hung Viet បានឲ្យដឹងថា៖ បណ្ដាផលិតផលបច្ចុប្បន្នមិនទាន់គួរឲ្យទាក់ទាញហើយមិន ទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរនៅឡើយ។ ផលិតផលទេសចរណ៍ភាគច្រើន បំរើក្នុងពេលវេលាចាប់ពីម៉ោង ៥ ដល់ម៉ោង ១៨ ល្ងាចប៉ុណ្ណោះ។ ក្រោយរយៈពេលនោះភ្ញៀវទេសចរគ្មានជម្រើសច្រើនទេ។ ការបើកទូលាយផលិតផលទេសចរណ៍នាពេលរាត្រីជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពរបស់ទីក្រុងក៏ដូចជាបង្កើនចំណូលសំរាប់ផ្នែកទេសចរណ៍ដែរ។ លោក Tran Hung Viet បានឲ្យដឹងថា៖
«ចាប់ពីម៉ោង ៦ ដល់ម៉ោង ២៤ ជាពេលវេលាដែលយើងគប្បីយកចិត្តទុកដាក់។ នេះជាផ្នែកមិនអាចខ្វះបានឡើយក្នុងពេលបំរើភ្ញៀវទេសចរ។ យើងគប្បីស្រាវជ្រាវ យ៉ាងម៉ត់ចត់សកម្មភាពណាសមស្រប។ ទីក្រុងហូជីមិញគប្បីជាទីក្រុងរស់រវើក ដូច្នេះ ខ្ញុំគិតថា មានរូបសណ្ឋានសកម្មភាពជាច្រើនដែលយើងគប្បីបំពេញបន្ថែមដើម្បីផលិត ផលទេសចរណ៍កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ។»
រីឯ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍និងម៉ាឃីតធីងគមនាគមន៍ដឹកជញ្ជូន វៀតណាម (Viettravel) លោក Nguyen Quoc Ky បានឲ្យដឹងថា៖ «ទីក្រុងគប្បីរៀបចំរចនាសម្ព័ន្ធសេវាកម្មឡើងវិញ ក្នុងនោះ មណ្ឌលណាសំរាប់ shopping មណ្ឌលណាសំរាប់ការសម្តែងសិល្បៈ មណ្ឌលណាសំរាប់ Streetshow និង streetfood។ យើងរៀបចំផែនការនិងអភិវឌ្ឍន៍មណ្ឌលនិមួយៗ នោះគឺអាចគិតគូ ប្រភពចំណូលឲ្យបាន បង្កើតឡើងភាពតភ្ជាប់នៃតំបន់ សេវាកម្មទាំងនោះទៅជា ផលិតផលទេសចរឲ្យបានពេញលេញ។»
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានអះអាងថា៖
«នាបច្ចុប្បន្ន ទីក្រុងកំពុងជួលសេវាកម្មពិគ្រោះយោបល់ដើម្បីជួយឧបត្ថម្ភទីក្រុង កសាងយុទ្ធសាស្ត្រ បន្ទាប់នោះ ទើបតែកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍។ ក្រៅពី នោះ ស្វែងរកអ្នកជំនាញការពូកែដើម្បីពិគ្រោះយោបល់សំរាប់ទីក្រុង ខំប្រឹងប្រែងដល់ ត្រីមាសទី ១ ឆ្នាំ ២០១៨ ទីក្រុងនឹងជ្រើសរើសអង្គភាពពិគ្រោះយោបល់ឲ្យបាន។»
តាមមជ្ឈដ្ឋានអ្នកសេដ្ឋកិច្ច ដោយមានគោលដៅទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៧ លាន ៥ សែននាក់ ភ្ញៀវទេសចរជាតិចំនួន ២៩ លាននាក់ ទៅទស្សនានៅ ទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៨ ទីក្រុងគប្បីយកចិត្តទុកដាក់អភិវឌ្ឍន៍បណ្ដាផលិតផល ទេសចរណ៍ក្នុងក្របខ័ណ្ឌពេលរាត្រី។ ជាពិសេសគឺបណ្ដាប្រភេទទេសចរណ៍ ដែលត្រូវបានវាយតំលៃនាំមកនូវតំលៃចំណូលខ្ពស់ច្រើនដងបើប្រៀបនឹងប្រភេទធម្មតា ដូចជា៖ ការទិញអឺវ៉ាន់ ការទទួលទាន សន្និសីទ ការទស្សនាសម្តែងសិល្បៈនិងការថែទាំសុខភាព។ ហេតុដូច្នេះហើយ ផ្នែកឧស្សាហកម្មគ្មានផ្សែងនៃទីក្រុងហូជីមិញមានការរីកលត់លាស់យ៉ាងខ្លាំងក្លានាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
