ពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅតំបន់ប្រាសាទ Ba Kieu នៅលើផ្លូវថ្មើរជើងនៃបឹង Hoan Kiem ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ នាល្ងាចថ្ងៃទី ២ ខែធ្នូ (រូបថត៖ Duc Anh/VOV5) |
មហោស្រពអាវផាយទេសចរណ៍ ឆ្នាំ ២០២២ គឺជាសកម្មភាពលើកតម្កើងវិស័យ ទេសចរណ៍ក្នុងរដ្ឋធានីហាណូយនិយាយដោយឡែក ទេសចរណ៍ជាតិនិយាយរួម ទាក់ទាញភ្ញៀវទេសចរឱ្យវិលត្រឡប់មកវិញ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំរងការប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។
ការសម្តែងនៅមហោស្រព (រូបថត៖ Duc Anh/VOV5) |
ដោយមានបំណងចង់ផ្សព្វផ្សាយអាវផាយ ក្លាយជាផលិតផលទេសចរណ៍ប្រចាំនៃវិស័យទេសចរណ៍ មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងរៀបចំស្តង់ចំនួន ៥០ ចម្រុះពណ៌ តំណាងឱ្យពណ៌នៃអាវផាវៀតណាម ដែលរៀបចំនៅផ្លូវ Dinh Tien Hoang។ គួរកត់សម្គាល់ថា កម្មវិធីសិល្បៈ និងសម្តែងសម្លៀកបំពាក់អាវផាយរបស់សម្ព័ន្ធនារីទីក្រុងហាណូយ គឺជាក្បួនដង្ហែរ និងការសម្តែងទ្រង់ទ្រាយធំ ធ្វើទាក់ទាញការចាប់អារម្មណ៍ពីក្រុម ស្រ្តី និងកុមារីវៀតណាមចំនួន ៧០០នាក់ មកពីប្លុក អង្គការនានា និងក្រុមគ្រួសារជាច្រើនជំនាន់ចូលរួមការសម្តែងរួមបញ្ចូលជាមួយការប្រគុំតន្ត្រី។
មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយ ណែនាំ ជួបប្រាស្រ័យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងធុរកិច្ចទេសចរណ៍ហាណូយ ជាមួយសិប្បករ និងអ្នករចនាម៉ូដសំលៀកបំពាក់ផងដែរ។ ចូលរួមពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ មានអ្នករចនាម៉ូដសម្លៀកបំពាក់អាវផាយដ៏ល្បីល្បាញមកពីតំបន់ចំនួនបីរបស់វៀតណាម និងអ្នករចនាអន្តរជាតិ។ សិប្បករ និងអ្នករចនាម៉ូដដ៏ឆ្នើម Le Thi Lan Huong បាននិយាយថា គំនិតរចនាច្នៃប្រឌិត ក្នុងការរៀបចំពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ គឺជាកម្លាំងចលករជំរុញឱ្យនាង មានការសម្រេចចិត្តរួមដំណើរជាមួយកម្មវិធី៖ “នាងខ្ញុំមើលឃើញថា នេះជាការបោះជំហានទៅមុខថ្មី ជួយសំលៀកបំពាក់វៀតណាម ក៏ដូចជាជួយឲ្យសម្លៀកបំពាកអាវផាយហាណូយ ជួយអ្នករចនាម៉ូតវ័យក្មេងវៀត ណាម មានឱកាសច្រើនក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអាវផាយរបស់វៀតណាម ទៅកាន់សកលលោកទាំងមូល។ ទាំងនោះគឺជាគោលដៅក៏ដូចជាយុទ្ធសាស្ត្រដែលអ្នករចនាជំនាន់របស់យើងទន្ទឹងរង់ចាំ។ មហោស្រពអាវផាយហាណូយលើកនេះ ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមម៉ូដក្នុងប្រទេសជាច្រើននិយាយរួម និងអ្នកចូលចិត្តម៉ូដរបស់ហាណូយនិយាយដោយឡែក។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថា អាវផាយហាណូយនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅលើពិភពលោកចាប់អារម្មណ៍។ តាមរយៈនោះ អាវផាយនឹងត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅក្នុងជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់តម្លៃ និងភាពស្រស់ស្អាតបែបប្រពៃណីដែលសម្លៀកបំពាក់អាវផាយមានស្រាប់”។
ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការស្តារសកម្មភាពទេសចរណ៍ឡើងវិញ (រូបថត៖ TTXVN) |
មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ គឺជាសកម្មភាពវប្បធម៌ និងទេសចរណ៍ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនទីក្រុងហាណូយ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយជាសកម្មភាពផ្សារភ្ជាប់ម៉ូតសម្លៀកបំពាក់ជាមួយទេសចរណ៍ គឺជាការបន្តនូវរឿងរ៉ាវអំពីវប្បធម៌ហាណូយ និងវប្បធម៍ប្រពៃណីរបស់ប្រទេសជាតិ។ លោក Nguyen Hong Minh អនុប្រធានមន្ទីរទេសចរណ៍ហាណូយបានអះអាងថា៖
“តាមរយៈកម្មវិធី ទីក្រុងសង្ឃឹមថា នឹងជំរុញសកម្មភាពទេសចរណ៍របស់រដ្ឋធានីនិយាយដោយឡែក និងវៀតណាមនិយាយរួម។ សម្រាប់វិស័យទេសចរណ៍ ពេលភ្ញៀវទេសចរវិលត្រឡប់មកវិញ នឹងជាកម្លាំងចលករជំរុញផ្នែក និងវិស័យផ្សេងទៀតស្តារឡើងវិញ រួមគ្នាអភិវឌ្ឍន៍។ ទី២ គឺរក្សានិងលើកតម្កើងតម្លៃវប្បធម៌នៃសម្លៀកបំពាក់អាវផាយ ដែលផ្សាភ្ជាប់នឹងសកម្មភាពទេសចរណ៍។ ជាពិសេស ព្រឹត្តិការណ៍នេះក៏ឆ្លើយតបទៅនឹងរយៈពេល១ឆ្នាំ នៃសន្និសីទវប្បធម៌ជាតិ ដែលដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong”។
ក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ រដ្ឋធានីហាណូយបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។ មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ គឺជាសញ្ញាសម្គាល់សំខាន់មួយនៃវិស័យទេសចរណ៍របស់ទីក្រុងហាណូយ ក្រោយជំងឺរាតត្បាតកូវីដ ១៩ រួមចំណែកផ្សព្វផ្សាយ និងរីកសាយភាយអត្តសញ្ញាណវប្បធម៌អាវផាយវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


