ក្នុងអំឡុងពេលកាន់អំណាច (ពីខែមេសា ឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨) ខណៈដែល ប៉ុលពតបានបង្ក្រាបប្រជាជនកម្ពុជាផង និងរំលោភបំពានជាបន្តបន្ទាប់នៅព្រំប្រទល់ភាគនិរតីរបស់វៀតណាមផង ដោយសម្លាប់ ជនស៊ីវិលយ៉ាងឃោរឃៅព្រៃផ្សៃជាទីបំផុត។ ជាការឆ្លើយតបទៅនឹងសេច ក្តីអំពាវនាវរបស់រណសិរ្សសាមគ្គីជាតិសង្រ្គោះកម្ពុជា របស់ប្រជាជនកម្ពុជា បក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម បានបំពេញកាតព្វកិច្ចអន្តរជាតិដ៏ឧត្តុងឧត្តមរបស់ខ្លួន រួមជាមួយកងកម្លាំងប្រដាប់អាវុធនិងប្រជាជនកម្ពុជា បានវាយផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ជួយព្រះរាជាណាចក្រកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។
រំលឹកអំពីពេលវេលាមុននេះ ៤០ ឆ្នាំ វរសេនីយ៍ត្រី លោក Truong Xuan Quan អតីតយុទ្ធជនវៀត ណាមនៅសមរភូមិកម្ពុជា បានឲ្យដឹងថា “នារយៈពេលនៅកម្ពុជា គឺពេលវេលាដែលមិនអាចបំភ្លេចបានឡើយ និងគួរឲ្យចងចាំបំផុតក្នុងជីវិតយោធារបស់ខ្លួន។ អាឡោះអាល័យនូវអនុស្សាវរីនាថ្ងៃដំបូងទៅកាន់សមរភូមិកម្ពុជា លោក Truong Xuan Quan បានចែករំលែកថា៖ “ប្រសិនបើថា មិនបារម្ភ គឺមិនពិតទេ។ ប៉ុន្តែ ខ្ញុំទទួលបានការអប់រំ បានស្តាប់រឿងរ៉ាវស្តីពីពួកប្រល័យពូជសាសន៍ប៉ុលពត ឈ្លានពានព្រំដែន។ ហើយ ប្រជាជនស្លូតត្រង់ជាច្រើននៅសាម៉ាត Tay Ninh និងនៅ Chau Doc ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ។ ដូច្នេះ ក្នុងនាមជាយុទ្ធជនម្នាក់ គឺខ្លួនត្រូវតែការពារប្រជាជននៅតាមព្រំដែន ហើយជាការជ្រួតជ្រាបសេចក្តីបញ្ជាណែនាំរបស់ការិយាល័យនយោបាយ បណ្តេញ ពួកប៉ុលពតដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជា”។
![]() |
លោក Dao Van Khanh អតីតយុទ្ធជន វៀតណាមនៅសមរភូមិកម្ពុជា អ្នកដែលធ្លាប់ចំណាយរយៈពេលយូររស់នៅនិងតស៊ូប្រយុទ្ធនៅកម្ពុជាបានឲ្យដឹង ថា៖ បន្ទាប់ពីប្រតិបត្តិការសឹកជាច្រើនលើកច្រើនសារ បានឃើញសាកសពប្រជាជនកម្ពុជាស្លូតត្រង់ត្រូវពួកប៉ុលពតវាយសម្លាប់ពាសពេញ វាលស្រែ បឹងបួយ៉ាងព្រៃផ្សៃបំផុត ដូច្នេះទោះបីជាមានការលំបាកក្តី ពលីកម្មក្តី កម្មាភិបាលនិងយុទ្ធជនស្ម័គ្រចិត្តវៀត ណាមនៅតែប្តេជ្ញា វាយកំទេចពួកប្រល័យពូជសាសន៍ខ្មែរក្រហម។ រំលឹកអំពីប៉ុន្មានថ្ងៃចូលគ្រប់គ្រងទីក្រុងភ្នំពេញ លោក Dao Van Khanh បានចែករំលែកថា៖ “មានរឿងចម្លែកមួយនៃរបបប៉ុលពតគឺនៅពេលខ្ញុំទៅកាន់ទីក្រុងភ្នំពេញ ទីនោះគ្មានមនុស្សទេ គ្មានអ្វីនៅសេសសល់ទាំងអស់។ ទីក្រុងគ្មានមនុស្សគឺជាទីក្រុងស្លាប់។ របបចំណែកខ្លាំងណាស់ គ្មានអ្នក ទិញហើយក៏មិនមានអ្នកលក់អ្វីៗដែរ”។
លោក នាង ច័ន្ទផល ជាអ្នកនៅរស់ក្នុងគុកទួលស្លែង កន្លែងដែលត្រូវបានគេចាត់ទុកជា “នរកលោកី” បានឲ្យដឹងថា៖ គ្រួសាររបស់លោកត្រូវគេចាប់ខ្លួនហើយសម្លាប់ទាំងអស់នៅគុកទួលស្លែង។ មានតែលោកនិងប្អូនប្រុសនៅរស់ រហូតដល់ពេលនេះ គឺដោយសារបានកងទ័ពវៀតណាម សង្គ្រោះផងដែរ។
“ខ្មែរក្រហមបានទាញសក់ម្តាយរបស់ខ្ញុំ ទះកំផ្លៀង មានមនុស្សម្នាក់ឈរនៅខាងក្រៅធាក់ម៉ាកខ្ញុំដួលលើដី ឈាមហូចេញពេញមុខមាត់។ ឃើញដូច្នេះ ខ្ញុំនិងប្អូនប្រុសយំខ្លាំង រត់ទៅអោបអ្នកម៉ាក ពេលពួកយើងអោបម៉ាក គេបានយកស្បែកជើងកៅស៊ូដែលធ្វើពីសំបក់កងរថយន្តធាក់ លើដៃរបស់ពួកយើង ធ្វើឲ្យម្រាមដៃបាក់ និងដាច់សសៃ។ ឈាមលើដៃពួកយើងនិងឈាមអ្នកម៉ាក់ ហូរពេញលើឥដគួឲ្យសង្វែកណាស់ ប៉ុន្តែពួកវាមិនអស់ចិត្ត នៅតែស្រែកឡូឡាបង្ខំឲ្យយើងសម្អាតឈាម អ្នកម្តាយគាត់បានយកក្រមាជូតឈាម។ ដោយមានការភ័យខ្លាចពេក យើងខ្ញុំបានសួរម៉ាកថា តើឪពុកទៅណាហើយ។ យើងទៅផ្ទះភ្លាមទៅម៉ាក់។ គាត់យំ ហើយយកដៃគ្របមាត់ពួកយើង ហើយប្រាប់ថា កុំយំ បើមិនអញ្ចឹងពួកវានឹងនាំយើងទៅសម្លាប់ចោលមិនខាន”។ នេះ បើតាមការរៀបរាប់របស់លោក នាង ច័ន្ទផល។
![]() |
ជាមួយនឹងការប្តេជ្ញាចិត្ត រួមចំណែកដើម្បីជួយកម្ពុជា រួចផុតពីការរបបប្រល័យពូជសាសន៍ប៉ុលពតនិងកសាងរូបភាពប្រទេសជាតិនិងរូបភាពកងទ័ពស្ម័គ្រចិត្ត ជំនាញវៀតណាម តែងតែដិតជាប់ក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុនបានអះអាងថា៖ “យើងមិនអាចបំភ្លេចបានទេ ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ។ ប្រសិនបើគ្មានកងទ័ពប្រជាជនវៀតណាម រណសិរ្សរំដោះជាតិកម្ពុជា កងទ័ពប្រជាជនកម្ពុជាមិនអាចរួចផុតពីការប្រល័យពូជសាសន៍របស់ប៉ុលពតទេ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាកាន់តែស្ថិតស្ថេរចីរកាលនិងអភិវឌ្ឍន៍”។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


