(VOV)_ដោយមានឆ្នេរសមុទ្រប្រវែង ១៩០គីឡូម៉ែត្រ Phu Yen បានមានឆ្នេរ
ខ្សាច់​សស្អាត​និង រូម៉ានទិច​​រាប់សិបកន្លែង។ ចំណុចស្រស់ស្អាតពិសេសនៅទីនេះ
គឺការគួបផ្សុំ​យ៉ាងស៊ីសង្វាក់​រវាងភ្នំ​និង​សមុទ្រ។ ​ភ្ញៀវទេសចរជាច្រើន​មកកាន់ទី
នេះជាលើកដំបូង មានការ​​ភ្ញាក់ផ្អើលជាខ្លាំង​ចំពោះទដ្ឋភាពដ៏ស្រស់ស្អាត មិនអាច
រកពាក្យអ្វីមកព័ណនាបាន។
ទិដ្ឋភាពល្អស្អាត និងគួរអោយចាប់អារម្មណ៍ជាច្រើន


តំបន់ជួរថ្ម

មិនគ្រាន់តែមានឆ្នេរសមុទ្រស្អាតប៉ុណ្ណោះទេ មកដល់ Phu Yen ភ្ញៀវ​ទេសចរ
នឹងបានបណ្ដែតអារម្មណ៍ជាមួយទិដ្ឋភាពស្អាតឆើតឆាយដទៃទៀតផងដែរ​។ ពីទី
ក្រុង Tuy Hoa តាមផ្លូវជាតិ១អាប៉ែកខាងជើងចំងាយ៤០គីឡូម៉ែត្រ គឺនឹងទៅ​ដល់​
តំបន់ជួរថ្ម។ នេះគឺជាជួរថ្មមួយក្នុងចំណោមជួរថ្មពិសេសបំផុតលើពិភពលោក ​
ហើយបានជ្រើសតាំងជាកេរ្តិ៍ដំណែលរមណីដ្ឋានថ្នាក់ជាតិ។ មកដល់ទីនេះ លោក
អ្នក​នឹងឃើញនូវដំថ្មមានរូបរាងប្រលេពីប៉ែករៀបបន្តលើគ្នា មើលពីចម្ងាយដូចជា
សំបុកឃ្មុំលយទៅសមុទ្រ។

ប្រាសាទ Nhan

មិនគ្រាន់តែមានឧត្តមភាពខាងទិដ្ឋភាពប៉ុណ្ណោះទេ Phu Yen ថែមទាំង​ជាតំបន់
ដី​មានកម្រាស់ប្រវត្តិសាស្ត្រ និងវប្បធម៌ ច្របាច់បញ្ចូលគ្នារវាង​ជនជាតិ Kinhនិងចាម
ទៀតផង។ ​ពិសេសគឺប្រាសាទ Nhan ស្ថិតនៅក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រាសាទចាម
​ដែល​បានកសាងពីសតវត្ស៍ទី១២ ដោយមានរចនាបទស្ថាបត្យកម្មជនជាតិចាម នៅ
តំបន់ដី Phu Yen នេះ។ រួមជាមួយនោះគឺបណ្ដាសកម្មភាពវប្បធម៌​ប្រពៃណី​ ដូចជា៖​
ពិធីបួងសួងទេពធី​តាសមុទ្រ​ ច្រៀង Ba Trao …លៗ លោក Le Trung Cuong ភ្ញៀវ
ទេសចរមួយនាក់នៅរដ្ឋធានីហាណូយ បានអោយដឹងថា៖

“ Phu Yen មានតំបន់រមណីដ្ឋានជាច្រើន និងមុខម្ហូបអាហារដ៏​ឈ្ងុយឆ្ងាញ់​ ដែល
មិនអាចបំភ្លេចបានឡើយ។ ចំពោះខ្ញុំ នេះមិនគ្រាន់តែជាដំណើរស្វែងរក​ព័ត៍មាន​
ប៉ុណ្ណោះទេ ថែមទាំងជាការបណ្ដែតអារម្មណ៍ជាមួយជីវភាពរស់នៅនៅទីនេះផង
ដែរ។ ដំណើរ​ទស្សនាលើកនេះបានបន្សល់ទុកនូវមនោសញ្ជេតនាដ៏ពិសេសប្លែក។”

មកដល់ Phu Yen ក្រៅពីដំណើរទស្សនារមណីដ្ឋាន ចូលរួមពិធីបុណ្យ​ផ្សេងៗ
​ភ្ញៀវទេសចរថែមទាំងបានទទួលទានមុខម្ហូបដ៏ឆ្ងាញ់ពិសេស ពោពេញ​ទៅ​ដោយ
លក្ខណះរបស់តំបន់សមុទ្រនេះ ដូចជា៖ ត្រីធូណាសមុទ្រ ងាវ O Loan អំបុក Phong
Hau នំត្រាង Hoa Da និង បង្កង Vung Ro ​។

ដោយមានសក្ដានុភាពទេសចរណ៍សមុទ្រ និងមនុស្សរូសរាយរាក់ទាក់ ជិត
ស្និទ្ធិ ​Phu Yen នឹងក្លាយទៅជាមណ្ឌលវប្បធម៌ កីឡានិងទេសចរណ៍​ថ្មីនាពេល​ឆាប់ៗ
​នេះ​របស់ប្រទេសជាតិនិងតំបន់។

លោកអ្នកនាងជាទីមេត្រី!
សង្ឃឹម​ថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ
ហើយ​មកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំ​ត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖ http://vovworld.vn/។​រាល់សំណួរនិងមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕​