ប្រជាពលរដ្ឋវៀតណាមដែលបានជម្លៀសចេញពីតំបន់ប្រយុទ្ធនៅអ៊ុយក្រែន មានវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Frederic Chopin ប្រទេសប៉ូឡួញនាព្រឹកថ្ងៃទី៩ មីនា ដើម្បីបំពេញបែបបទឡើងយន្តហោះវិលត្រឡប់មកមាតុប្រទេសវិញ។ (រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាម មានមនុស្សប្រមាណ ៧០០០នាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអ៊ុយក្រែន ភាគច្រើននៅតាមទីក្រុងធំៗមួយចំនួនដូចជា Kiev, Kharkov និង Odessa... បន្ទាប់ ពីជម្លោះយោធាបានកើតឡើងនៅអ៊ុយក្រែន រដ្ឋាភិបាលវៀតណាម បានបង្កើតក្រុម ការងារពិសេសមួយ ដើម្បីជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ប្រយុទ្ធគ្នា ជួយប្រជា ពលរដ្ឋឲ្យវិលត្រឡប់មកស្រុកកំណើតវិញដោយឈរលើស្មារតីស្ម័គ្រចិត្ត។ គិតត្រឹមពេលនេះ សហគមន៍ជនវៀតណាមភាគច្រើននៅអ៊ុយក្រែនបានចាកចេញពីតំបន់ប្រយុទ្ធ ហើយ ទៅកាន់ប្រទេសជិតខាងនានាដូចជា ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី... ស្ថានទូតវៀតណាម ប្រចាំនៅបណ្ដាប្រទេសក៏បានកសាងផែនការសម្របសម្រួលជាមួយសមាគម និង សហគមន៍ជនវៀតណាមទៅកាន់តំបន់ព្រំដែនដើម្បីជួយឧបត្ថម្ភបងប្អូនជនរួមជាតិ ធានាថាគ្មានអ្នកណាអត់ឃ្លាន ត្រជាក់ ឬខ្វះអាហារឡើយ។ ក្នុងសប្តាហ៍កន្លងទៅ មានជើង ហោះហើរ ជួយសង្រ្គោះពិសេសដើម្បីដឹកជន វៀតណាមនៅអ៊ុយក្រែនវិលត្រឡប់ មកប្រទេសវិញ។ បច្ចុប្បន្ននេះ ស្ថាប័នតំណាងវៀតណាមប្រចាំនៅប្រទេសជិតខាង នានារបស់អ៊ុយក្រែនកំពុងបន្តទទួលការចុះបញ្ជីរបស់បងប្អូនជនរួមជាតិដែលមាន បំណងចង់វិលត្រឡប់មកវៀតណាមវិញសម្រាប់ជើងហោះហើរបន្តបន្ទាប់ទៀត។
យុវជនវៀតណាមចូលរួមដាំដើមឈើបៃតង។ (រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដើម្បីជួយជ្រោមជ្រែងការរំលឹកខួបទិវា បង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣១) ខែមីនា ជា រៀងរាល់ឆ្នាំត្រូវបានជ្រើស រើសជាខែយុវជនវៀតណាម ដោយមានសកម្មភាព ការ ប្រឡង និងចលនាជាច្រើន ទាក់ទងជាមួយនឹងយុវជននិងនិស្សិត ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស។ អាស្រ័យលើប្រធានបទនៃខែយុវជន បណ្ដាអង្គការ តំបន់នឹង មានសកម្មភាពរៀងៗខ្លួន ទោះជាយ៉ាងនេះក្តី អាចនិយាយដល់សកម្មភាពលេចធ្លោ មួយចំនួនជាប្រចាំឆ្នាំដូចជា៖ ការឃោសនា អប់រំអំពីប្រពៃណីរបស់យុវវ័យវៀតណាម និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ; សកម្មភាព ការប្រឡង និងចលនាសំដៅលើ កកម្ពស់ស្មារតីស្ម័គ្រចិត្តដើម្បីសហគមន៍របស់យុវជន (ឧទាហរណ៍ថា ការដាំដើមឈើ បៃតង ការកសាងសំណង់មេត្តាធម៌ មនុស្សធម៌ ការជួយឧបត្ថម្ភប្រជាជនដែល មានស្ថានភាពលំបាក...); សកម្មភាពរួមដំណើរជាមួយយុវជនក្នុងការចាប់ផ្ដើម អាជីវកម្ម ការច្នៃប្រឌិត ធ្វើសមាហរណកម្មអន្តរជាតិ; ការប្រឡងនិងចលនាដើម្បីភ្ជាប់ និស្សិតទូទាំងប្រទេស ឬរវាងនិស្សិតវៀតណាមជាមួយប្រទេសដទៃ។ ល។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះជាការបូកសរុប ខ្លឹមសារនៃសំបុត្រមួយចំនួនរបស់ប្រិយមិត្ត ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍ កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

