(VOVworld) - ក្នុងធាតុអាកាសត្រជាក់ស្រួលនៃរដូវស្លឹកឈើជ្រុះ នាព្រឹកថ្ងៃទី២
កញ្ញានៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ ជនរួមជាតិវៀតណាមចំនួន៣ម៉ឺននាក់បាន
ច្រៀងបទចម្រៀង ជាតិ ចាប់ផ្ដើមពិធីព្យុះហយាត្រា ដង្ហែរក្បួនក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ។
នាព្រឹកថ្ងៃទី២ កញ្ញា ជនវៀតណាមចំនួន៣ម៉ឺននាក់បានមានវត្តមាននៅទីលាន Ba Dinh ដើម្បីចូលរួមពិធីព្យុះហយាត្រា ដង្ហែរក្បួនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ជាការចាប់ផ្ដើមពិធីផ្លូវការបទចម្រៀងជាតិ។សម្លេងច្រៀងរបស់មនុស្ស៣ម៉ឺននាក់លាយឡំជាមួយស្នូរសម្លេងរន្ទឺនៃការបាញ់កាំភ្លើងធំធ្វើឲ្យបរិយាកាសនៃពិធីប្រារព្វឡើងដ៏មហោឡារឹក។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងបទសន្ទរកថា។
បន្ទាប់ពីថ្លែងបទសន្ទរកថារបស់លោកប្រធានរដ្ឋ ពិធីព្យុះហយាត្រាបានចាប់ផ្ដើម។ឈានមុខគឺក្បួនរថយន្តដឹកបដិរូប ទង់ជាតិនិងឆាយាល័ក្សលោកប្រធានហូជីមិញ។
រថយន្តបញ្ជាការដឹកនាំដោយឧត្តមសេនីយទោ Vo Van Tuan នាយរងអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានឈានចូលទីលាន។
ក្រុមត្រែទ័ព។
បន្ទាប់មកគឺផែនរបស់បណ្ដាវិទ្យាស្ថានក្នុងជួរកងទ័ព។
ផែនទ័ពនិមួយៗបានឈានចូលទីលាន Ba Dinh ជាបន្តបន្ទាប់។
ផែនទ័ពចំណានរបស់កងទ័ពប្រជាជនវៀតណាម។
ផែនបញ្ជាការដ្ឋានប៉ូលីសសមុទ្រ។
ផែនពេទ្យទ័ពជានារី។
ផែននារីសេនាជនបណ្ដាជនជាតិវៀតណាម។
ផែនបូលីសចល័តជានារី។
ផែនប៉ូលីសចល័តជាបុរស។
ឆាយាល័ក្សរបស់លោកប្រធានហូជីមិញត្រូវបានបង្ហាញនៅទូទាំងពិធី។
ផែនតំណាងឲ្យជនជាតិទាំង៥៤របស់វៀតណាម។
បញ្ចប់ពិធីគឺកម្មវិធីសំដែងវប្បធម៌សិល្បៈស្វាគមន៍លើកទី៧០ទិវាបុណ្យឯករាជ្យជាតិ៕